ក្រុមការងារ​ចុះ​បង្ហាញ​ទីតាំង​ឡូត៏ដី​លំនៅដ្ឋាន ៣០០ គ្រួសារ​នៅ​តំបន់​ដី​សម្បទាន​សង្គម​កិច្ច​ទីពោ​តំបន់​២ ស្រុកសន្ទុក ខេត្តកំពង់ធំ បន្ទាប់ពី​ការ​ចាប់​ឆ្នោត​យក​លេខ​ឡូត៏ដី​រួចរាល់

កំពង់ធំ៖ នៅចន្លោះពីថ្ងៃទី ១១ ដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ លោក លី គឹមពាវ ប្រធានគ្រប់គ្រងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិង​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ប្រចាំខេត្ត កំពង់ធំ​បាន​ដឹកនាំក្រុមការងារ​ទទួលបន្ទុកផ្នែក​កំណត់​មុខសញ្ញា អ្នក ទទួលដី ទីប្រក្សា និង​មន្ត្រី​គម្រោង​ថ្នាក់​ខេត្ត  នឹង​ដោយ​មាន​ការ​សហការ​យ៉ាង​ជិតស្និទ្ធ

ជាមួយ  ក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់  អង្គការវឌ្ឍនះភាព ក្រុមការងារថ្នាក់ស្រុក  និងឃុំ  បានចុះបង្ហាញទីតាំងដីឡូត៏លំនៅដ្ឋាន ដល់ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ដែលជាមុខសញ្ញាទទូលដី នៅតំបន់ដី សម្បទានសង្គមកិច្ចទីពោតំបន់២។ ការងារបង្ហាញទីតាំង ដីឡូត៏លំនៅដ្ឋាននេះ ជាសកម្មភាពបន្តមួយបន្ទាប់បាន ធ្វើការចាប់ឆ្នោតយកលេខឡូត៏ដីដែលទទួលបានជោគជ័យកាលពី ៤ ខែធ្នូ ឆ្នំា២០១២ កន្លងទៅ។

resident-plot-1resident-plot-2resident-plot-3

ក្នុងឧកាសនោះ លោក ពេជ សុធា អភិបាលស្រុកសន្ទុកបានមានប្រសាសន៏ផ្តំាផ្ញើរជូនប្រជាពលរដ្ឋ អោយខិតខំថែរក្សាប្រើប្រាស់ដីដែលទទួលបានអោយអស់លទ្ធភាព និងខិតខំក្នុងការបង្កបង្កើនផលដើម្បីលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ។

លោក លី គឹមពាវ ប្រធានគ្រប់គ្រងគម្រោង បានមានមតិផ្តាំផ្ញើរដល់ប្រជាពលរដ្ឋថា ក្រោយពីស្គាល់ ទីតាំងដីឡូតិ៍របស់ ខ្លួនហើយ ត្រូវរួសរាន់ចូលទៅតាំង ទីលំនៅ ព្រោះថាឡូតិ័នីមួយៗ គម្រោងបានឈូសសំអាត រួចហើយ ដូច្នេះការតាំង ទីលំនៅពិតជាមាន ភាពងាយស្រួស។ ម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋត្រូវ រៀបចំធ្វើរបង ដើម្បីការពារផលដំណាំរបស់ខ្លួនផង និងដើម្បីការពារ ព្រំដីឡូតិ៍ផង។

ក្រោយពីគណះអធិបតីបានធ្វើការណែនាំ និងមាន មតិផ្តាំផ្ញើរួចមក ក្រុមការងារបច្ចេកទេស បានពន្យល់ពី និតិ វិធី ក្នុងការបង្ហាញទីតាំងដីឡូតិ៍លំនៅដ្ឋានដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលបានចូលរួម និងធ្វើការបែងចែក ជា៣ក្រុម ដើម្បី ព ន្លឿនការងារនេះ។

ជាលទ្ធផល ក្រុមការងារបច្ចេកទេស បានបង្ហាញ ដីឡូតិ៍ និងបោះស្លាក សំគាល់លេខឡូតិ៍លំនៅដ្ឋាបានចំនួន ៣០០ឡូតិ៍ ដល់ប្រជាពលរដ្ឋដែលជាមុខសញ្ញាទទួលដី ក្នុងដី សម្បទានសង្គមកិច្ចតំបន់២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ក្រោយពីបានស្គាល់ទីតាំងឡូតិ៍ដីលំនៅដ្ឋានរបស់ខ្លួន ប្រជាពលរដ្ឋម្នាក់ៗមានភាពកក់ក្តៅ និងសប្បាយរីករាយជាពន់ពេក ហើយបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៌សេដ្ឋកិច្ច ហើយសន្យាថា និងប្រែក្លាយភូមិថ្មីនេះ ជា ភូមិអភិវឌ្ឍន៌ប្រកបដោយ សាមគ្គីភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់