លេខាធិការដ្ឋាន ​គ.ជ.អ.ប រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ២០១២

រាជធានីភ្នំពេញ ១៦ មករា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (...) កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១២ និងទិសដៅបន្ត…

 

រាជធានីភ្នំពេញ ១៦ មករា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (...) កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១២ និងទិសដៅបន្តរបស់លេខាធិការដ្ឋាន គ...បនៅសាលប្រជុំក្រសួងមហាផ្ទៃ។

ncdda meeting 1កិច្ចប្រជុំប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ...ប និងឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ...ប ដោយមានការចូលរួមពីបុគ្គលិក និងទីប្រឹក្សាជាតិនិងអន្តរជាតិនៃលេខាធិការដ្ឋាន គ...ប ដែលមានចំនួនសរុបប្រមាណ ១០០នាក់ (ស្រ្តី៣០នាក់)

 

កិច្ចប្រជុំនេះមានគោលបំណង (). ជួបប្រជុំរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីលេខាធិការដ្ឋានគ...(). ឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១២ (). លើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗសម្រាប់កែលំអនិងស្វែងរកដំណោះស្រាយ (). លើកកម្ពស់ការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៣។

មានមតិស្វាគមន៍ បើកកិច្ចប្រជុំ ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ...ប បានសំដែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់មន្ត្រី និងទីប្រឹក្សានៃលេខាធិការដ្ឋានដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដែលជាការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងការធ្វើឲ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទននៃការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍ថា៖ « គោលបំណងសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ គឺការកំណត់ឲ្យបាននូវបញ្ហាប្រឈមសំខាន់ៗ ដែលត្រូវយកមកពិនិត្យពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពសម្រាប់អនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៣ ដែលជាឆ្នាំចុងក្រោយនៃផែនការអនុវត្តរយៈពេលបីដំបូង ២០១១២០១៣ (ផអ៣) នៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០២០១៩)សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលយើងត្រូវធានាឲ្យបាននូវការរៀបចំបញ្ចប់នូវកិច្ចការសំខាន់ៗនានាដែលនៅសេសសល់ពីឆ្នាំ២០១២ និងសកម្មភាពជាអាទិភាពថ្មីៗចាំបាច់ផ្សេងទៀតដែលត្រូវអនុវត្តក្នុងឆ្នាំ២០១៣ ”។

 

កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗរួមមាន៖ (). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ (). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី (). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ (). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន (). បទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃក្រុមសវនកម្មផ្ទៃក្នុង។

 

តាមរយៈបទបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានារបស់អង្គភាពទាំងបួននិងក្រុមសវនកម្មផ្ទៃក្នុងនៃលេខាធិការដ្ឋាន គ...ប បានលើកឡើងនូវបញ្ហាប្រឈមជាគន្លឹះនានាដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពីថ្នាក់ដឹកនាំលេខាធិការដ្ឋាន ដូចជា៖

  • បញ្ហាប្រឈមដែលតម្រូវឲ្យមានការឯកភាពផ្នែកនយោបាយ

  • បញ្ហាប្រឈមពាក់ព័ន្ធនឹងស្ថានភាពគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ

  • បញ្ហាប្រឈមពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាពក្រុង ស្រុក

  • បញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តតួនាទីរបស់លេខាធិការដ្ឋាន គ...

    

មានមតិសំណេះសំណាល និងបិទកិច្ចប្រជុំ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ...ប បានផ្ដល់អនុសាសន៍ និងសំណូមពរមួយចំនួនដូចខាងក្រោម៖

  • ស្នើឲ្យបង្កើតនូវអង្គការលេខ ដើម្បីស្វែងរករបៀបទំនាក់ទំនង និងដោះស្រាយបញ្ហាខ្លះៗរវាងអង្គភាពចំណុះលេខាធិការដ្ឋាន គ...ប អនុកម្មវិធីនានានៃផអ៣ និងថ្នាក់រាជធានី ខេត្ត។

  • ការជ្រើសរើសបុគ្គលិកបន្ថែមៈ (). ស្នើឲ្យមានការជ្រើសរើសបុគ្គលិកបន្ថែមដែលមានសមត្ថភាពខ្ពស់ទៅតាមអង្គភាពផ្សេងៗដែលជាមន្ត្រីរដ្ឋាភិបាល (). ស្នើឯកឧត្ដមអនុប្រធានប្រតិបត្តិ សហការជាមួយអនុកម្មវិធីដទៃទៀត ជាពិសេសរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ឬក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល ដើម្បីអាចមានថ្នាក់សម្រាប់មន្ត្រីរាជការ (). ចលនាមន្ត្រីពីក្រសួង ស្ថាប័នផ្សេងៗដើម្បីឲ្យចូលរួមបំពេញការងារ។

  • ការផ្សព្វផ្សាយព័ត៌មានៈ (). ត្រូវបន្តខិតខំលើកកម្ពស់សមត្ថភាព និងគុណភាពនៃការផ្សព្វផ្សាយព័ត៌មានបន្ថែមទៀត (). ជំរុញឲ្យមានការបង្កើតព្រឹត្តិបត្រព័ត៌មានទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់រាជធានី ខេត្ត។ សហការជាមួយអនុកម្មវិធីទី២ (ក្រសួងមហាផ្ទៃ) ទាក់ទងនឹងក្រុមទទួលបន្ទុកព័ត៌មានថ្នាក់រាជធានី ខេត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងនិងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (). សហការរៀបចំវេទិកាតុមូលស្ដីពីវិមជ្ឈការ និងវិសហមជ្ឈការ (). ស្នើឲ្យមានវេទិកាផ្សេងៗជាមួយអ្នកនយោបាយជាពិសេសជាមួយរដ្ឋសភា និងព្រឹទ្ធសភាទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

  • ត្រូវបន្តពង្រឹង និងលើកកម្ពស់សមត្ថភាព និងគុណភាពទាក់ទងនឹងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ។

  • ការធ្វើសវនកម្មផ្ទៃក្នុងត្រូវឲ្យមានភាពច្បាស់លាស់ រួមទាំងផ្ដល់យោបល់ដល់អ្នកគ្រប់គ្រងឲ្យបានច្បាស់លាស់។

    

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ... បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសរសើរដល់មន្ត្រី ទីប្រឹក្សា និងបុគ្គលិកបើកបរ ចំនួន០៤រូប ដែលជាបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០១២ របស់លេខាធិការដ្ឋានគ...ប៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់