ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ លោក សុខ ជឿន បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងពោរពេញដោយក្ដីសោមន្សរីករាយ ក្នុងការទទួលយកបទពិសោធន៍ល្អៗទាក់ទងនិងបទបង្ហាញអំពីការរៀបចំ និងការអនុវត្តផែនការយុទ្ធសាស្ត្រលើកកម្ពស់ឌីជីថលរបស់រដ្ឋបាលក្រុង Hampton របស់លោក David Williams នាយកព័ត៌មានវិទ្យា នៃសាលាក្រុង Hampton រដ្ឋ Virginia សហរដ្ឋអាមេរិក។
គួរជម្រាបជូនផងដែរថា កិច្ចប្រជុំចែករំលែកចំណេះដឹងនេះ ត្រូវបានរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយកម្មវិធី “ការផ្តួចផ្តើមថ្នាក់ដឹកនាំវ័យក្មេងរបស់អាស៊ាន” ឬ The Young Southeast Asian Leaders Initiative Professional Fellows Program (YSEALI PFP) ក្នុងគោលបំណងសំខាន់ៗចំនួន២ គឺ (១). ដើម្បីចែករំលែកមេរៀន និងបទពិសោធន៍ស្តីពីការលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការផ្តល់សេវាសាធារណៈ និង (២). ដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តផែនការយុទ្ធសាស្ត្រលើកកម្ពស់ឌីជីថលរបស់រដ្ឋបាលក្រុង Hampton ដែលជាគំរូល្អមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
បទបង្ហាញរបស់លោក David Williams បានបង្ហាញឱ្យឃើញពីសក្ដានុពល និងការរៀបចំប្រព័ន្ធបច្ចេវិទ្យាឌីជីថល របស់ទីក្រុង Hampton រដ្ឋ Virginia ប្រកបដោយស្ថេរភាព ដែលពិតជាជួយជំរុញ និងសម្រួលដល់ការធ្វើប្រតិបត្តិការការងារប្រចាំថ្ងៃរបស់រដ្ឋបាលក្រុងទីក្រុង Hampton។