កិច្ចពិភាក្សាតុមូល ដើម្បីពិនិត្យ និងផ្ដល់មតិត្រឡប់ទៅលើរបកគំហើញសំខាន់ៗ លើការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅកម្ពុជារបស់ក្រុមបេសកកម្មពិគ្រោះយោបល់ថ្នាក់ដឹកនាំកម្រិតខ្ពស់

០៨ មិថុនា ២០២៦

,  

39

Banner
រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចពិភាក្សាតុមូល ដើម្បីពិនិត្យ និងផ្ដល់មតិត្រឡប់ទៅលើរបកគំហើញសំខាន់ៗ លើការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅកម្ពុជារបស់ក្រុមបេសកកម្មពិគ្រោះយោបល់ថ្នាក់ដឹកនាំកម្រិតខ្ពស់ ដែលបានលើកឡើងនៅក្នុងសិក្ខាសាលចែករំលែកចំណេះដឹង និងបទពិសោធន៍ស្ដីពីការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅកាលពីទី ៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារណូវីតែល រាជធានីភ្នំពេញ។

ក្នុងឱកាសនៃកិច្ចពិភាក្សានេះ ឯកឧត្តម ចាន់ សុធា ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើបទបង្ហាញរបស់ Werner Gatzer ទាក់ទងនឹងការចែករំលែកបទពិសោធន៍នៃការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅប្រទេសអាល្លឺម៉ង ដែលពិតជាមេរៀនដ៏មានតម្លៃ និងជាធាតុចូលដ៏សំខាន់ក្នុងការពង្រឹងការធ្វើវិមជ្ឈការនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានបង្ហាញការគាំទ្រ លើការលើកឡើងរបស់លោក Werner Gatzer នូវការបែងចែកឱ្យបានច្បាស់លាស់នូវមុខងាររវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលនៅតាមបណ្ដាប្រទេសមួយចំនួន ការបែងចែកមុខងារជាក់លាក់នេះគឺបានចែងនៅក្នុងច្បាប់របស់ពួកគេតែម្ដង។

តាមរយៈបទបង្ហាញរបស់លោក Werner Gatzer បានបង្ហាញឱ្យឃើញពីការកំណត់រចនាសម្ព័ន្ធចំណូលសារពើរពន្ធ ការបែងចែកប្រភេទពន្ធរវាងរដ្ឋបាលសហព័ន្ធ និងរដ្ឋបាលមូលដ្ឋានដែលបាននិងកំពុងអនុវត្តន៍នៅប្រទេសអាល្លឺម៉ង់។ ទោះជាយ៉ាងនេះក្ដីលោក Werner Gatzer ក៏បានគូសបញ្ជាក់ពីភាពខុសគ្នាមួយចំនួនរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសកម្ពុជាដោយផ្អែកលើបរិបទ ច្បាប់ នយោបាយ និងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ដូចនេះរាល់ការផ្ដល់អនុសាសន៍នានា ត្រូវតែស្របទៅនឹងស្ថានការជាក់ស្ដែងរបស់កម្ពុជាដោយផ្ទាល់។ បន្ថែមពីនេះលោក Werner Gatzer ក៏បានលើកឡើងនូវសំណើរសម្រាប់សាកល្បងនូវគោលនយោបាយ និងគំនិតថ្មីៗតាមរយៈ៖ ១. ឯកភាពលើការសាកល្បងនូវគោលនយោបាយ និងគំនិតថ្មីៗ ២. ការអនុវត្តគម្រោងសាកល្បងនៅរដ្ឋបាលរាជធានី ខេត្តគោលដៅចំនួន២ ឬ៣ ៣. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ៤. ការកែសម្រួលដោយផ្អែកលើសមិទ្ធផលដែលទទួលបាន ៥. ឈានទៅរកការអនុវត្តទូទាំងប្រទេស។ បន្ថែមលើលទ្ធផលខាងលើ អង្គប្រជុំក៏បានឯកភាពលើការរៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាទៅកាន់ប្រទេសអាល្លឺម៉ង់នាពេលខាងមុខនេះផងដែរ។

កិច្ចពិភាក្សាតុមូលនេះ ក៏មានការអញ្ជើញចូលរួមពីអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. គណៈកម្មាធិការកែទម្រង់ទាំង៥របស់រាជរដ្ឋាភិបាល តំណាងស្ថានទូតអាល្លឺម៉ង់ ស្វីស លុចហ្សាំបួរ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការសង្គមស៊ីវិលសរុបចំនួន ៣០រូប (ស្រី ៩រូប)។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP