ជំនួបពិភាក្សាការងារលើសេក្ដីព្រាងក្របខណ្ឌផែនការប្រចាំប្រទេសកម្ពុជា (CPF) ឆ្នាំ២០២៦-២០២៨ ជាមួយអ្នកតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ប្រចាំនៅកម្ពុជា

០៤ មិថុនា ២០២៦

,  

37

Banner
ជំនួបពិភាក្សាការងារលើសេក្ដីព្រាងក្របខណ្ឌផែនការប្រចាំប្រទេសកម្ពុជា (CPF) ឆ្នាំ២០២៦-២០២៨ ជាមួយអ្នកតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ប្រចាំនៅកម្ពុជា
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញអមឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Natalie Andre តំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាទៅលើសេចក្ដីព្រាងក្របខណ្ឌផែនការប្រចាំប្រទេសកម្ពុជា ក្នុងការធានាបាននូវសង្គតិភាពទៅនឹងផែនការអាទិភាពជាតិ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប.។

កិច្ចពិភាក្សាបានផ្តោតលើប្រធានបទស្នូលចំនួន៤ រួមមាន (១) ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុងឆ្លាតវៃ (២) ប្រព័ន្ធសុវត្ថិភាពកសិ-ចំណីអាហារប្រកបដោយចីរភាព ​(៣) ផែនការធន់នឹងការប្រែប្រួលអាកាសធាតុ និង(៤) ការអន្តរកាលថាមពលស្អាត។ កិច្ចពិភាក្សានេះ មានការអញ្ជេីញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អស់លោក លោកស្រីតំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងលោកស្រី ជាគណៈប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលសរុបចំនួន១២រូប៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP