កិច្ចប្រជុំលើកទី១៤ របស់គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.)

០៣ មិថុនា ២០២៦

,  

25

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃពុធ​ ៣រោច ខែជេស្ឋ​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) បានដឹកនាំកិច្ចប្រជុំលើកទី១៤ របស់ គ.គ.អ.ស. ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្តការងារគណនេយ្យភាពសង្គម និងពិភាក្សាលើសេចក្ដីព្រាងយុទ្ធសាស្ត្រនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ចាន់ សុធា បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដែលបានរួមចំណែកជំរុញការងារគណនេយ្យភាពសង្គមឱ្យទទួលបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ ដែលកិច្ចការនេះ រួមចំណែកយ៉ាងសំខាន់ដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
ឯកឧត្តមក៏បានជម្រាបជូនអង្គប្រជុំអំពីការរៀបចំយុទ្ធសាស្រ្តនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ និងផែនការអនុវត្តការងារគណនេយ្យភាពសង្គមដំណាក់កាលទី៣ (២០២៦-២០៣០) ដែលជាឯកសារក្នុងការគាំទ្រកម្មវិធីជាតិដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល។
ក្នុងនោះផងដែរ តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈ និងការឆ្លើយតបទៅនឹងបញ្ហាតម្រូវការនៅមូលដ្ឋាន ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការងារគណនេយ្យភាពសង្គម ជាពិសេសការធានានិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់នាពេលអនាគត។
កិច្ចប្រជុំនេះមាន​ការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ស្ថានទូតជប៉ុនប្រចាំកម្ពុជា ធនាគារពិភពលោកប្រចាំកម្ពុជា អង្គការមូលនិធិអាស៊ី អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អង្គការឃែរអន្តរជាតិប្រចាំកម្ពុជា អង្គការស្តារកម្ពុជា អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា អង្គការសង្រ្គោះកុមារ អង្គការវិទ្យាស្ថានបម្រើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍ អង្គការ GIZ អង្គការអុកស្វាមកម្ពុជា សរុបចំនួន ៦០រូប ស្រី ១២រូប។
កិច្ចប្រជុំបានបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយមានការប្តេជ្ញាចិត្តរួមពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលាក្នុងការបន្តពង្រឹងការងារគណនេយ្យភាពសង្គម ឱ្យក្លាយជាយន្តការសំខាន់មួយក្នុងការលើកកម្ពស់សេវាសាធារណៈនៅថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ស្របតាមចក្ខុវិស័យគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP