ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)

២២ ឧសភា ២០២៦

,  

17

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត “ផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០)” នៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ។ ពិធីសិក្ខាសាលានេះមានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំនៃរដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដោយផ្ទាល់ប្រមាណ ៣០០រូប និងតាមប្រព័ន្ធ Zoom សរុបប្រមាណ ៩០០០រូប។
បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលសិក្ខាសាលា ដែលរាយការណ៍ដោយ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងសុន្ទរកថាបិទ ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក ដែលបានរួមចំណែកលើកកម្ពស់អភិបាលកិច្ច ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការចូលរួមរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ គឺជាផែនការសំខាន់សម្រាប់បន្តជំរុញកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិតបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពង្រឹងការដឹកនាំ ការសម្របសម្រួល ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ព្រមទាំងការតាមដាន វាយតម្លៃ និងគាំទ្របច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តផែនការនេះមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់លើការពង្រឹងតួនាទីរបស់ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការដឹកនាំ ការគ្រប់គ្រង ការប្រើប្រាស់ធនធាន និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន កាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពម្ចាស់ការ បរិយាបន្ន និងសមធម៌សង្គម។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យបន្តលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ពង្រឹងយន្តការគណនេយ្យភាពសង្គម កែលម្អការដោះស្រាយបណ្តឹងតវ៉ា និងសំណើសំណូមពរ ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលព័ត៌មាន ផ្តល់មតិយោបល់ និងចូលរួមតាមដានគុណភាពសេវាសាធារណៈនៅមូលដ្ឋាន។
ជាទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្តចូលរួមគាំទ្រ និងសហការយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយបានប្រកាសបិទសិក្ខាសាលាប្រកបដោយជោគជ័យ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP