ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យឯកឧត្តមអនុប្រធានប្រតិបត្តិ ឯកឧត្តមប្រធានអង្គភាព និងមន្ត្រីចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប ចូលជួបជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ១៣ ខែមេសា ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអនុញ្ញាតឱ្យឯកឧត្តមអនុប្រធានប្រតិបត្តិ ឯកឧត្តមប្រធានអង្គភាព អនុប្រធានអង្គភាព និងមន្ត្រីចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប ចូលជួបជូនពរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងក្តីមនោសញ្ចេតនា និងភាពស្និទ្ធស្នាល រាក់ទាក់ ក្រៃលែង។

ឯកឧត្តមអនុប្រធានប្រតិបត្តិ ឯកឧត្តមប្រធានអង្គភាព អនុប្រធានអង្គភាព និងមន្ត្រីរាជការចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរជូនឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស២០១៨ សូមឯកឧត្តម ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អបូរិបូណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងថែមទៀត។ សូមឯកឧត្តមព្រមទាំងក្រុមគ្រួសារប្រកបដោយពុទ្ធរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់