រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំកិច្ចប្រជុំគណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាល​ខេត្ត

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំកិច្ចប្រជុំគណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាល​ខេត្ត  ​ក្រោមអធិបតីភាព ឯកឧត្តម  រស់ ផារិទ្ធ  អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្ត កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរផែនការ នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរកិច្ចការនារី តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណៈការ ប្រធានការិយាល័យប្រជាពលរដ្ឋ នាយក នាយករងទីចាត់ការទាំង៥របស់សាលាខេត្ត នាយករដ្ឋបាលសាលាក្រុង ស្រុកទាំង៨របស់ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀតសរុបចំនួន៣២ រូប។

ចាប់តាំងពីការបង្កីតគណ:កម្មការដឹកនាំការងារកំណែទម្រង់របស់រដ្ឋបាលខេត្តរួចមក គណ:កម្មការនេះបានរៀបចំកិច្ចប្រជុំចំនួន ០៥ ដោយលើកទី៥នេះ កិច្ចប្រជុំពិភាក្សាលើរបៀបវារៈ​ដូចខាងក្រោម ÷

១/ពិនិត្យរបាយការណ៍វឌ្ឍនភាពស្តីពី ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋបាលខេត្តប្រចាំខែសីហា ឆ្នាំ២០១៩  និងទិសដៅ ភារកិច្ចអនុវត្តបន្ត។

២/ពិនិត្យ ពិភាក្សាអំពីការរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ផអ៣ ដំណាក់កាលទី៣ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង។

៣/ត្រួតពិនិត្យអំពីការរៀបចំបង្កើតយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកចំនួន ៥  ស្រប តាម​សេចក្តីណែនាំលេខ ០០១ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការបង្កើតយន្តការច្រកចេញ​តែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុកដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតការិយាល័យច្រកចេញចូលតែមួយ។

៤/ណែនាំពង្រឹងរបៀបរបបការងាររបស់មន្ត្រីរាជការសាលាខេត្តឱ្យខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្ញួន  ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត។

(អត្ថបទ និងរូបភាព) រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់