ឯកឧត្តម នី គឹមសាន អញ្ជើញបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្តីពី ការងារសុវត្ថិភាពបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិចរបស់​គម្រោង​​​​រដ្ឋបាលថ្នាក់ក្រោមជាតិ និងវគ្គរំលឹកឡើងវិញ ស្តីពី ការអនុវត្ត​គម្រោងមូលនិធិឃុំ សង្កាត់

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម នី គឹមសាន អនុប្រធានលេខា​ធិការ​​​ដ្ឋានគណៈ​កម្មាធិការ​ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្តីពី ការងារ​សុវត្ថិភាពបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច របស់​គម្រោង​រដ្ឋបាលថ្នាក់ក្រោមជាតិ និងវគ្គរំលឹកឡើងវិញស្តីពី​ការ​អនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ នៅសាលប្រជុំ​លេខាធិការដ្ឋាន គ.ជ.អ.ប.​ដោយមានសមាសភាព​ចូលរួម​ពីមន្ត្រីជំនាញមករាជធានី ខេត្តទូទាំងប្រទេសសរុបប្រមាណ ៥០រូប។

កិច្ចប្រជុំនេះរៀបចំក្នុងគោលបំណង ដើម្បីត្រួតពិនិត្យទៅលើកា​រអនុវត្ត​ការងារ​សុវត្ថិភាពបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបាន​អនុវត្តកន្លងមក និងពង្រឹង​សមត្ថភាពបន្ថែមដល់ភ្នាក់ងារអនុវត្កការងារសុវត្ថិភាពបរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច។

កិច្ចប្រជុំដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃនេះមានរបៀបវារៈសំខាន់ រួមមាន៖
១. បទបង្ហាញស្តីពីរបាយការណ៍រីកចំរើនក្នុងឆ្នាំ២០១៩ របស់​ក្រុមការងារកិច្ចការពារសុវត្ថិភាព ប.ដ.ជ
២. បទបង្ហាញស្តីពីបរិស្ថានក្នុងគម្រោងឃុំ សង្កាត់
៣. បទបង្ហាញវគ្គរំលឹកឡើងវិញស្តីពីរបាយការណ៍​វិភាគបរិស្ថាន​ក្នុងគម្រោងឃុំ សង្កាត់ក្នុងសៀវភៅ ភីម
៤. បទបង្ហាញវគ្គរំលឹកឡើងវិញស្តីពីរបាយការណ៍​បរិច្ចាគដីធ្លី​ដោយស្ម័គ្រចិត្តក្នុងគម្រោងឃុំ សង្កាត់ក្នុងសៀវភៅ ភីម
៥. ក្រុមពិភាក្សា និងផ្សេងៗ៕

     

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់