វគ្គបណ្តុះបណ្តាលស្តីពី ការសម្របសម្រួលកម្មវិធីវិទ្យុ និងទូរទស្សន៍

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ អង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំ​វគ្គបណ្តុះបណ្តាលស្តីពី ការសម្របសម្រួលកម្មវិធីវិទ្យុ និងទូរទស្សន៍ ដើម្បីឱ្យមន្ត្រីមានសមត្ថភាពក្នុងការសម្របសម្រួលកម្មវិធីវិទ្យុ និងទូរទស្សន៍នាពេលខាងមុខ។

សមាសភាពមន្ត្រីចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានចំនួនសរុប ២០រូប មកពីលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលក្នុងនាម ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន លោក ម៉ន ប៊ុនថារិទ្ធ​ ប្រធានការិយាល័យទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មានបានស្វាគមន៍មន្ត្រីទាំងអស់ដែលបានចូលរួម​វគ្គបណ្តុះបណ្តាលស្តីពី ការសម្របសម្រួលកម្មវិធីវិទ្យុ និងទូរទស្សន៍។ លោកប្រធានការិយាល័យទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលដ៏មានសារៈនេះមានគោលបំណងបង្កើនសមត្ថភាពមន្ត្រី​ឱ្យយល់ដឹង និងអាចធ្វើការសម្របសម្រួលកម្មវិធីវិទ្យុ និងទូរទស្សន៍កាន់តែប្រសើរ។

សូមជម្រាបជូនថា សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនេះបានស្វែងយល់ពីតួនាទីរបស់អ្នកសម្រប​សម្រួល ការត្រៀមរៀបចំកម្មវិធី ដំណើរការកម្មវិធី ការត្រៀមកម្រងសំណួរ និងការជជែកពិភាក្សា​ជាមួយ​វាគ្មិនជាដើម។

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់