ឯកឧត្ដម ប្រាក់ សំអឿន៖ ការ​ផ្ដល់​សេវា​តាម​ប្រព័ន្ធ​អនឡាញ​នឹង​ជួយ​​កាត់​បន្ថយ​ពេលវេលា និង​ចំណាយ

ភ្នំពេញ ១៥ មិថុនា ២០១៧៖ ក្នុងគោលបំណងផ្ដល់សេវាសាធារណៈឱ្យកាន់តែរហ័ស និងកាត់បន្ថយការចំណាយ សម្រាប់អ្នកទទួលសេវា ថែមទាំងមានភាពងាយដល់អ្នកផ្ដល់សេវាក្នុងការរក្សាទិន្នន័យព័ត៌មាន អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃបានរៀបចំឱ្យមានការសិក្សាស្រាវជ្រាវ ស្ដីពីការរៀបចំប្រព័ន្ធផ្ដល់សេវារដ្ឋបាលតាមអនឡាញ (Online) នៅការិយាល័យច្រកចូលតែមួយ ដែលធ្វើដោយទីប្រឹក្សាឯករាជ្យ។ 

ក្នុងកិច្ចប្រជុំផ្ដល់យោបល់អំពីរបាយការណ៍សិក្សា ស្ដីពីការរៀបចំប្រព័ន្ធផ្ដល់សេវារដ្ឋបាលតាមអនឡាញនៅការិយាល័យច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៧ ផ្ដោតសំខាន់ទៅការបង្ហាញលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវខាងលើ និងការទទួលយោបល់កែលំអនានាពីក្រុមការងារពាក់ព័ន្ធ។

ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា៖ ការអនុវត្តការផ្ដល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយតាំងពីឆ្នាំ២០០៣ ដែលអនុវត្តដំបូងនៅខេត្តបាត់ដំបង និងសៀមរាប។ ផ្អែកទៅលើលទ្ធផលជោគជ័យនៃការិយាល័យនេះ យើងបានពង្រីកវិសាលភាពមកដល់បច្ចុប្បន្នបាន ៤០ក្រុង ស្រុក នៅទូទាំងប្រទេស។ គោលដៅនៃការផ្ដល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយនេះ គឺមានសារៈសំខាន់ណាស់ក្នុងការបង្ខិតសេវាឱ្យនៅកៀកជិតប្រជាពលរដ្ឋស្របទៅនឹងគោលនយោបាយនៃកំណែទម្រង់ការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ហើយស្របទៅនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់យើង ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។

តាមរយៈបទបង្ហាញរបាយការណ៍សិក្សា ស្ដីពីការរៀបចំប្រព័ន្ធផ្ដល់សេវារដ្ឋបាលតាមអនឡាញនៅការិយាល័យច្រកចេញចូលតែមួយ ផ្ដោតទៅលើការសិក្សាប្រព័ន្ធបច្ចុប្បន្ន គុណសម្បត្តិ និងគុណវិបត្តិនៅពេលប្រើប្រាស់ប្រព័ន្ធផ្ដល់សេវាតាមអនឡាញ។

គួរបញ្ជាក់ថា គេរំពឹងថាប្រសិនបើដាក់ដំណើរការផ្ដល់សេវាតាមអនឡាញនោះនឹងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីទទួលបានសេវាកម្ម ផ្ដល់សេវាកម្មកាន់តែប្រសើរដល់ប្រជាពលរដ្ឋ តម្លាភាពនៃដំណើរការសេវាកម្ម បង្ហាញពីដំណើរការបច្ចុប្បន្នភាពនៃសេវាកម្មដល់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយការចំណាយ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់