វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការបញ្ចូលទិន្នន័យ និងការរៀបចំរបាយការណ៍ផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៨ ក្នុងប្រព័ន្ធទិន្នន័យផែនការថវិកាជាតិប្រចាំឆ្នាំ (NAD)

ខេត្តកំពត៖ អង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋានគណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីការបញ្ចូលទិន្នន័យ និងការរៀបចំរបាយការណ៍ផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៨ ទៅក្នុងប្រព័ន្ធទិន្នន័យផែនការថវិកាជាតិប្រចាំឆ្នាំ (NAD) ដើម្បីធានានូវប្រសិទ្ធភាពក្នុងការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ រវាងរាជធានី ខេត្ត និងលេខាធិការដ្ឋាន គ.ជ.អ.ប ដែលបាននឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៨ – ២៩ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារមិត្តភាព ខេត្តកំពត ដោយមានអ្នកចូលរួមប្រមាណជា ៦០នាក់ មកពីគ្រប់រាជធានី ខេត្ត។

ប្រធានបទចំនួន ៣សំខាន់ៗ ​ដែល​ត្រូវបាន​ធ្វើ​បទបង្ហាញ​រួមមាន​៖ (១) បទបង្ហាញស្តីពីកិច្ចដំណើរការនៃការរៀបចំផែនការសកម្មភាព និង​ថវិកា (ផ.ស.ថ.) (២)ការអនុវត្តជាក់ស្តែងក្នុងការបញ្ចូល ផ.ស.ថ. របស់រាជធានី ខេត្តនីមួយៗក្នុងប្រព័ន្ធ NAD និង (៣) បទបង្ហាញស្តីពីការធ្វើបច្ចុប្បន្នភាពសូចនាករ​នៃ សកម្មភាពរបស់ ផ.ស.ថ. និងការរៀបចំរបាយការណ៍ ខ្លីក្នុងប្រព័ន្ធ NAD។

ចុចទីនេះដើម្បីទាញយកឯកសារ

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់