ប៉ូលិស ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ល្វាឯម​

កណ្តាល ៦ តុលា ២០១៤៖ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មីចំនួន ១.២៣៥ សន្លឹក ត្រូវបានចែកជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤។ ពិធីចែកអត្តសញ្ញាណប័ណ្ណនោះ បានធ្វើឡើងក្រោមវត្តមានលោកវរៈសេនីយ៍ឯក សឹង សេងលី ស្នងការរង ទទួលបន្ទុក អត្តសញ្ញាណកម្ម នៃស្នងការដ្ឋាន នគរបាលខេត្ត លោក ប៊ុន ផេង អភិបាល ស្រុកល្វាឯម លោក ជា ថុល អធិការនគរបាល ស្រុកល្វាឯម និង…

កណ្តាល ៦ តុលា ២០១៤៖ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គំរូថ្មីចំនួន ១.២៣៥ សន្លឹក ត្រូវបានចែកជូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤។ ពិធីចែកអត្តសញ្ញាណប័ណ្ណនោះ បានធ្វើឡើងក្រោមវត្តមានលោកវរៈសេនីយ៍ឯក សឹង សេងលី ស្នងការរង ទទួលបន្ទុកអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ត លោក ប៊ុន ផេង អភិបាលស្រុកល្វាឯម លោក ជា ថុល អធិការនគរបាលស្រុកល្វាឯម និងមានការចូលរួមពីប្រជាពលរដ្ឋជាង ១២០០ នាក់ មកពីឃុំព្រែករៃ និងឃុំភូមិធំ  ស្រុកល្វាឯម។

របាយការណ៍របស់លោក ជា ថុល អធិការនគរបាលស្រុកល្វាឯម បង្ហាញថា អត្តសញ្ញាណប័ណ្ណ ដែលចែកជូន នៅពេលនេះ មានចំនួន ១.២៣៥ សន្លឹក ប្រុស ៥២៩ នាក់ មកពីឃុំចំនួន ២ គឺឃុំព្រែករៃ និងឃុំភូមិធំ។

លោក សឹង សេងលី ស្នងការរង ទទួលបន្ទុកអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានលើកឡើងថា នគរបាលខេត្ត បានចុះធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ជំហ៊ានទី១ រួចរាល់ហើយ  ហើយជំហ៊ានទី២ កំពុងតែចុះយុទ្ធនាការ នៅគ្រប់ស្រុក ក្រុងទាំង១១។ យុទ្ធនាការថ្មីនេះ តំរូវអោយបង់ប្រាក់ក្នុងម្នាក់ ១ ម៉ឺនរៀល គឺអនុវត្តតាមគោលការណែនាំរបស់ក្រសួងមហាផ្ទៃ  ចំពោះមន្ត្រីណា ដែលយកប្រាក់ខុសពីគោលការណ៍ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោកស្នងការរង បានបន្តថា យុទ្ធនាការនេះ មានរយៈពេលវែង និងមានការគ្រប់គ្រងទិន្ន័យច្បាស់លាស់ ចំពោះការងារធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ក្រុមការងារជំនាញ និងធ្វើជូនដោយមិនយកប្រាក់។ ជាមួយគ្នានេះដែរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពេលទទួលបានឯកសារ ដូចជា សន្លឹកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ត្រូវរក្សាទុកអោយបានត្រឹមត្រូវ ព្រោះមានសារៈសំខាន់សំរាប់យកទៅបំពេញឯកសារផ្សេងៗ បើបាត់បង់ដោយប្រការណាមួយសូមមកដាក់ពាក្យបណ្តឹងប៉ុស្តិ៍រដ្ឋបាល ដើម្បីការពារទុកជាមុន ខ្លាចជនខិលខូចរើសបានយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្កផលលំបាក់ដល់ខ្លួន យើងពាក់ព័ន្ធទៅនឹងផ្លូវច្បាប់។

នាឱកាសនោះដែរ លោក ប៊ុន ផេង អភិបាលស្រុកល្វាឯម បានមានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋបន្ថែមថា អាណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានជំរុញមន្ត្រីរដ្ឋបាលថ្នាក់ក្រោម ខិតខំបំរើសេវ៉ាសាធារណៈជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍នោះឡើយ សំខាន់អោយតែប្រជាពលរដ្ឋខ្មែរ ត្រូវតែទទួលបានសេវ៉ាសាធារណៈដូចគ្នា ស្មើភាពគ្នា។

ដោយឡែក នៅក្នុងស្រុកល្វាឯម បានចុះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជំហ៊ានទី២ ជូនប្រជាពលរដ្ឋបន្តទៀត ប៉ុន្តែតំរូវអោយបង់ប្រាក់ ម្នាក់ ១ ម៉ឺនរៀល អោយថវិការនេះបង់ចូលរដ្ឋ ពោលគឺអនុវត្តតាមគោលការណែនាំរបស់ក្រសួងមហាផ្ទៃ បើមន្ត្រីនគរបាលណាយកលើសចំនួន ត្រូវកត់ឈ្មោះ និងអត្តលេខ ទុកដើម្បីមានវិធានការ និងសូមអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទទួលបានលទ្ធផលល្អ៕H/c

 

ដកស្រង់ចេញពីគេហទំព័រ CEN (៦ តុលា ២០១៤)

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់