កិច្ចប្រជុំរៀបចំបិទសេចក្តីសម្រេចរួមឆ្នាំ២០១៧ និងការរៀបចំសេចក្តីសម្រេចរួមឆ្នាំ២០១៨ជាមួយក្រសួង ស្ថាប័ន

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានរៀបចំកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នទាំង២១ ដែលជាដៃគូអនុវត្តកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

កិច្ចប្រជុំនេះមានគោលបំណងរៀបចំបិទសេចក្តីសម្រេចរួមឆ្នាំ២០១៧ និងការរៀបចំសេចក្តីសម្រេចរួមឆ្នាំ២០១៨ រវាង គ.ជ.អ.ប ជាមួយនឹងក្រសួង ស្ថាប័នអនុវត្ត ដើម្បីឱ្យមានភាពត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាព។​

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម នី គឹមសាន ប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប មន្ត្រីជំនាញក្រោមឱវាទ និងមន្ត្រីបច្ចេកទេសក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួង ស្ថាប័នចំនួនប្រមាណ៥០រូប។

សេចក្តីសម្រេចរួមឆ្នាំ២០១៨ រវាង គ.ជ.អ.ប ជាមួយនឹងក្រសួង ស្ថាប័នអនុវត្តគ្រោងនឹងត្រូវចុះហត្ថលេខានៅត្រឹមខែមីនានេះ។

គួររំលឹកថា ជារៀងរាល់ឆ្នាំ គ.ជ.អ.ប តែងតែចុះកិច្ចព្រមព្រៀងលើសេចក្តីសម្រេចរួមជាមួយក្រសួង ស្ថាប័នចំនួន២១ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន២៥ ដែលជាដៃគូអនុវត្តកិច្ចការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅដើមឆ្នាំនីមួយៗ ដើម្បីឱ្យក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិអាចចាប់ផ្តើមអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ។

អត្ថបទ និងឯកសារពាក់ព័ន្ធ

សេចក្តីណែនាំស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨សម្រាប់ការអនវុត្តកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១៣៤៤ សជណ.ផក ស្តីពីការបន្តនិរន្តរភាពនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងស្ថានភាពដែលដៃគូអភីវឌ្ឍន៍មួយចំនួនបានបញ្ចប់ការគាំទ្រការងារកំណែទម្រង់ D&D

កិច្ចប្រជុំរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់ គ.ជ.អ.ប

ការចំណាយសម្រាប់អនុវត្តផែនការសកម្មភាពឆ្នាំ២០១៨ នៃ (ផ.អ.៣ទី៣) ត្រូវស្ថិតក្នុងបន្ទុករបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តនីមួយ

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់