ខេត្តសៀមរាបបានពង្រីកក្រុង ស្រុកថ្មី​បន្ថែម​ទៀត សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាពសង្គម

ខេត្តសៀមរាប៖ ដោយសាររដ្ឋបាលខេត្តសៀមរាបត្រូវពង្រីក ក្រុង ស្រុក គោលដៅក្នុងការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យភាព​សង្គម​បន្ថែម​ក្នុង​ឆ្នាំ​២០២០​នេះ ទើប​រដ្ឋបាល​ខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម ដល់​អង្គភាព​ផ្តល់​សេវា​ទាំង​បី រួមមាន​រដ្ឋបាល​ឃុំ សង្កាត់ សាលា​បឋម​សិក្សា និង​មណ្ឌល​សុខភាព នៅ​សាលា​ក្រុង​សៀមរាប ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល ០២ថ្ងៃ នៅថ្ងៃទី ១-២ ខែកញ្ញា ឆ្នាំ២០២០ ដើម្បី​ផ្តល់​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី «ផែនការ​យុទ្ធសាស្រ្ត​​ស្តីពី​ការងារ​គណនេយ្យភាព​សង្គម​​សម្រាប់​ការអភិវឌ្ឍ​តាម​​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ» ក្រោម​​ការសម្រប​សម្រួល​​បច្ចេកទេស​​ដោយ ក្រុមការងារ​គណនេយ្យភាព​សង្គម​ថ្នាក់​ខេត្ត ក្រុង និង​​ក្រុម​ការងារ​​ពី​លេខាធិការដ្ឋាន គ.ជ.អ.ប ដោយ​មាន​អ្នកចូលរួម​សរុប​ចំនួន ៧៨រូប ស្ត្រីចំនួន ១៩រូប

សូម​បញ្ជាក់​ថា ការអនុវត្ត​​ផែនការ​យុទ្ធសាស្ត្រ​​គណនេយ្យភាព​​សង្គម​​សម្រាប់​​ខេត្ត​សៀមរាប មានក្រុង ស្រុកគោលដៅ ចំនួនសរុប ១២ ក្នុង​នោះ​មាន​ក្រុង ស្រុកថ្មី​បន្ថែម​ចំនួន ០២ គឺ​ក្រុងសៀមរាប និង​ស្រុកពួក។ ដូច្នេះ​​វគ្គ​បណ្តុះបណ្តាល​​ដូច​គ្នា​នេះដែរ នឹង​ត្រូវរៀបចំ​នៅ​ស្រុកពួក នៅថ្ងៃទី ៣-៤ ខែកញ្ញា ឆ្នាំ២០២០​​ខាង​មុខ​នេះ​​បន្តទៀត។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់