វគ្គបណ្តុះបណ្តាលរំលឹក​ឡើង​វិញ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ និង​ការអនុវត្ត​ការងារ​គណនេយ្យភាព​សង្គម ដល់​មន្ត្រី​រដ្ឋបាល​ស្រុក​គោលដៅ​ចាស់ និង​មន្ត្រី​ក្រុង ស្រុក​គោលដៅ​ដែល​ទើប​បង្កើត​ថ្មី សម្រាប់​ខេត្តរតនគិរី

ខេត្ត​រតនគិរី៖ ដើម្បី​ជំរុញ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​គណនេយ្យភាព​សង្គម​ដំណាក់​កាលទី២ (២០១៩-២០២៣) នាព្រឹកថ្ងៃ ចន្ទ ១០កើត ខែកត្តិក ឆ្នាំ​ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២០នេះ​ ​រដ្ឋបាលខេត្ត​រតនគិរី សហការ​សម្រប​សម្រួល​ជាមួយ​​ក្រុមការងារគណនេយ្យ​ភាព​សង្គម​​ថ្នាក់​ជាតិ នៃ​លេខាធិការដ្ឋាន​ គ.ជ.អ.ប អង្គការ​ CARE និង​អង្គការ API បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹក​ឡើងវិញ​ ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​ និង​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ដល់​មន្ត្រី​រដ្ឋបាល​ស្រុក​គោល​ដៅ​ចាស់ និង​មន្ត្រី​ក្រុង ស្រុក​គោល​ដៅ​ដែល​ទើប​បង្កើត​ថ្មី ដែលមានរយៈពេល០២ថ្ងៃ ក្រោមអធិបតីភាព ឯកឧត្តម គិត ទ្រី អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ដោយ​មាន​ការចូលរួម​ពី​ លោក​ លោកស្រី​នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក តំណាង​អង្គការដៃគូ និង​អ្នក​ពាក់​ព័ន្ធ​ដ៏ទៃ​ទៀត​ សរុបប្រមាណជា​ ១៤៧រូប​​ ស្រី ១៩នាក់។ ​

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់