សិក្ខា​​​សាលាផ្សព្វផ្សាយ​​ ស្តីពី​​ ការអនុវត្ត​ផែនការ​​យុទ្ឋសាស្រ្ត​គណនេយ្យភាព​​សង្គម​​នៅថ្នាក់រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌ

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០៤ ខែ​មីនា ឆ្នាំ២០១៩នេះ ក្រុមការងារអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គមនៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ (ផ.អ.គ.ស)​​​​​​នៃលេខាធិការដ្ឋាន​គណៈ​​កម្មាធិការជាតិ​​​​​​​សម្រា​​​​​​​​ប់ការ​​​អភិវឌ្ឍតាម​បែប​​ប្រជាធិបតេយ្យ​​​​នៅ​​ថ្នាក់​​ក្រោម​ជាតិ​​ (គ.ជ.អ.ប)​​​ បានរៀបចំ​​​​​សិក្ខាសាលា​​​​ផ្សព្វផ្សាយ​​​ស្តីពី ​​​​​ការអនុវត្តផែនការ​​យុទ្ឋសាស្រ្តគណនេយ្យភាព​​​សង្គម​​​នៅថ្នាក់​​​រដ្ឋបាល​​​សង្កាត់​​​​​ និង​​​រដ្ឋបាលខណ្ឌ​​ នៅសាល​​ប្រជុំ​​សាលា​​ខណ្ឌសែនសុ​​ខ រាជធានីភ្នំពេញ។​​

សិក្ខាសាលាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គមត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងជាមូលដ្ឋានគ្រឹះ អំពីផែនការយុទ្ធសាស្រ្ត ស្តីពី ការងារគណនេយ្យភាពសង្គម និងផែនការ​​​​​អនុវត្ត គណនេយ្យភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣) សម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដល់មន្ទីរ អង្គភាព ការិយាល័យដែលពាក់ពន្ធ និងអង្គភាពផ្តល់សេវា ព្រមទាំងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាជួយផ្សព្វផ្សាយបន្ត អនុវត្ត និងគាំទ្រការអនុវត្តការងារគណនេយ្យភាពសង្គម ឱ្យទទួលបានជោគជ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។

សិក្ខាសាលានេះមានសមាភាពចូលរួមសរុបចំនួនប្រមាណ ៦០រូប ដែលជាគ្រូឧទ្ទេស អ្នកសម្របសម្រួលការងារគណនេយ្យភាពសង្គម និងមន្ត្រីពាក់ព័ន្ធមកពីលេខាធិការដ្ឋាន គ.ជ.អ.ប មន្ត្រីរដ្ឋបាលថ្នាក់ក្រោម​ជាតិ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ។

សិក្ខាកាមទាំងអស់បានស្វែងយល់ពីបទបង្ហាញមួយចំនួន រួមមាន៖ ផែនការយុទ្ធសាស្រ្ត ស្តីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ, ផែនការអនុវត្តគណនេយ្យ ភាពសង្គមដំណាក់កាលទី២ (២០១៩-២០២៣), កញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs), មុខងារ និងតួនាទី របស់ផ្នែកផ្គត់ផ្គង់ និងមុខងារ និងតួនាទីរបស់ផ្នែកតម្រូវការ។

លើសពីនេះទៀត ក្រៅពីស្តាប់បទបង្ហាញ សិក្ខាកាមបានរៀបចំក្រុមពិភាក្សា និងធ្វើបទបង្ហាញតាមក្រុមចំនួន ៥។ ក្រុមនីមួយៗពិភាក្សាអំពី៖ ក្រុមទី១៖ តើព័ត៌មានសំខាន់ៗអ្វីខ្លះរបស់រដ្ឋបាល សង្កាត់ដែល ត្រូវផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ? ក្រុមទី២៖ តើព័ត៌មាន​​សំខាន់ៗអ្វីខ្លះរបស់សាលា​​បឋមសិក្សាដែល​​ត្រូវផ្សព្វផ្សាយ​​ជូនប្រជាពលរដ្ឋ? ក្រុមទី៣៖ តើព័ត៌មានសំខាន់ៗអ្វីខ្លះរបស់​​មណ្ឌលសុខភាព​​ដែលត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ? ក្រុមទី៤៖  តើព័ត៌មាន​​​​សំខាន់ៗអ្វីខ្លះ​រ​បស់រដ្ឋបាលខណ្ឌដែលត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ? និងក្រុមទី៥ មុខងារ និងតួនាទី របស់រដ្ឋបាល ខណ្ឌ សង្កាត់សាលាបឋមសិក្សា និងមណ្ឌល​​សុខភាព ក្នុងការអនុវត្តផែនការ​​​​យុទ្ធសាស្រ្ត​គណនេយ្យ​ភាព​​សង្គម?​​​​

សូមជម្រាបជូនថា គណនេយ្យភាពសង្គម គឺជាឧបករណ៍ដ៏មានសារៈសំខាន់​​​​​ក្នុងការចូលរួមចំណែក​​​​​​ដល់ការពង្រឹង​​​​អភិបាលកិច្ច​​​តាមបែបប្រជាធិតេយ្យ​​​នៅថ្នាក់មូលដ្ឋាន។ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការ​ជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) បានអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម​​​នៅថ្នាក់ក្រោម​ជាតិ (គ.គ.អ.ស) មានចក្ខុវិស័យ​​​ផ្តោតលើ​​​ទៅលើការពង្រឹង​​​​ភាពជាដៃគូ​​​​រវាង​​​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​​​ជាមួយ​​​​ប្រជាពលរដ្ឋ​​​ ការលើកកម្ពស់​​​នូវសិទ្ធិអំណាច​​​របស់ប្រជាពលរដ្ឋ និងគណនេយ្យ​​​ភាព​​របស់រដ្ឋបាល​​​ថ្នាក់ក្រោម​ជាតិសំដៅ​​អនុវត្តកិច្ច​​​ដំណើរការ​​​កំណែ​​​​ទម្រង់ការ​​​អភិវឌ្ឍតាម​បែបប្រជាធិបតេយ្យ​​​នៅថ្នាកើក្រោមជាតិ​​​​ឱ្យកាន់តែមានប្រសិទ្ធភាព៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់