ឯកឧត្តម ង៉ាន់ ចំរើន អញ្ជើញចូលរួមនៅក្នុងវេទិកាស្តីពី “មុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល”

រាជធានីភ្នំពេញ៖ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិបានអញ្ជើញចូលរួមនៅក្នុងវេទិកាស្តីពី “មុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល” ដែលបានរៀបចំឡើងនៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីសរុបប្រមាណ៦០០រូប។

ពិធីនេះត្រូវបានរៀបចំធ្វើឡើងជាលើកទី១ ក្រោមកិច្ចសហការពីសំណាក់ក្រសួង ស្ថាប័ន ដែលទទួលបន្ទុកលើការងារយុទ្ធសាស្ត្រ និងការងារដឹកនាំកំណែទម្រង់ស្នូលរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក្រសួងមហាផ្ទៃដឹកនាំការងារកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រសួងផែនការដឹកនាំការងារផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក្រសួងយុត្តិធម៌ដឹកនាំការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្រសួងមុខងារសាធារណៈ ដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ពិធីនេះនឹងត្រូវបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃដដែលនេះ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់