កិច្ចប្រជុំលើកទី៥នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងសហភាពអឺរ៉ុបសម្រាប់គាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (EU-DAR)

រាជធានីភ្នំពេញ៖ នា​​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែ​ធ្នូ ឆ្នាំ២០១៨​ ឯក​ឧត្តម​ សក់​ សេដ្ឋា​ រ​ដ្ឋ​លេខាធិការ​​ប្រចាំ​ការ​ក្រសួង​មហាផ្ទៃ ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​កម្មវិធី​ EU-DAR បាន​ដឹក​នាំ​កិច្ច​ប្រជុំ​លើក​ទី​៥​នៃ​​​គណៈ​កម្មាធិការ​​គ្រប់​គ្រង​គម្រោង​សហភាព​អឺ​រ៉ុប​សម្រាប់​គាំ​ទ្រ​ដល់​កំណែ​ទម្រង់​វិមជ្ឈការ​ និង​រដ្ឋបាល (EU-DAR)​ ដែល​មានសមាស​ភាព​ចូលរួមដូចជា​៖ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ​ អគ្គ​នាយក​នៃ​អគ្គ​នាយក​​ក្រសួង​មុខងារសាធារណៈ តំណាង​អភិបាល​ខេត្ត​កណ្តាល តំណាង​អភិបាល​ខេត្ត​បាត់​ដំបង មន្ត្រី​លេខាធិការដ្ឋាន​ គ.ជ.អ.ប តំណាង​ស្ថានទូតអាល្លឺម៉ង់ តំណាង​EU និង​តំណាង​GIZ​  ​ប្រមាណជា ២០រូប​ នៅ​សាល​ប្រជុំ​លេខាធិការដ្ឋាន​ គ.ជ.អ.ប។

កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​តាម​របៀប​វារៈ​ដូចតទៅ៖​

១). សន្ទរកថា​បើក​​​

២). របាយ​ការណ៍​វឌ្ឍនភាព​របស់​កម្មវិធី​ EU-DAR ពីខែ​ឧសភា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៨

៣). ការបង្ហាញ​/ការពិភាក្សា​ពី​កម្ម​វិធី​ DAR ថ្មី

៤). ផែនការ​បន្ត

៥)​. ផ្សេងៗ

៦). មតិ​អន្តរាគមន៍​របស់​លោក Franck Viault ប្រធាន​ទទួល​បន្ទុក​កិច្ច​សហប្រតិ​បត្តិ​ការនៃ​ការិយាល័យ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​

៧). សន្ទរកថា​បិទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់