ក្រសួងមហាផ្ទៃរៀបចំវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង អង្គការ ស្ថានប័ន និងមន្រ្តីពាក់ព័ន្ធនានា នាទីស្តីការក្រសួងមហាផ្ទៃ។

វេទិកានេះ ធ្វើឡើងដើម្បីពិភាក្សាលើសេចក្តីពិគ្រោះយោបល់ស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងមានតំណាងក្រសួង អង្គការ ស្ថាប័ន ដែលមានភារកិច្ចទទួលខុសត្រូវ ឡើងធ្វើបទបង្ហាញពី តួនាទីភារកិច្ច បញ្ហាប្រឈមផ្សេងៗ និងវឌ្ឍនភាពការងាររបស់ខ្លួន ដើម្បីស្វែងរកធាតុចូលនានា ដើម្បីដោះស្រាយ និងសំណូមពរផងដែរ។ ហើយវេទិកានេះ ក៏បានអនុញ្ញាតឲ្យអង្គវេទិកាទាំងមូល ចោទជាសំនួរ ចំលើយ រវាងអង្គការសង្គមស៊ីវិល និងតំណាងរាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពជាដៃគូល្អ និងដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់រួមគ្នា៕

ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់