សិក្ខាសាលាបញ្ចប់គម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន (CDRR)

ខេត្តសៀមរាប៖ ក្រុមការងារនៃគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន (CDRR) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍតាម​បែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ (គ.ជ.អ.ប) និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ.ជ.គ.ម បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងCDRR រយៈពេលមួួយថ្ងៃ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសណ្ឋាគារប៉ារ៉ាឌី ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប ចំនួន ១២១នាក់ ស្រី្ត៣៥នាក់ ដែលបានអញ្ជើញមកពីស្រុកគោលដៅទាំង​១៨ និងឃុំគោលដៅចំនួន៥៤ ក្នុងខេត្តចំនួន០៦រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងខេត្តព្រៃវែង។

សិក្ខាសាលាគោលបំណងគឺដើម្បី៖ ១) ធ្វើការផ្សព្វផ្សាយសមិទ្ធ​ផលគម្រោង​​​ហេដ្ឋារចនា​​សម្ព័ន្ធខ្នាតតូច​​នៃគម្រោង​​កាត់បន្ថយ​​ហានិភ័យ​​គ្រោះមហន្ត​​រាយ​​​​នៅសហគមន៍មូលដ្ឋាន (CDRR) និង២) បង្ហាញលទ្ធផលស្តីពី របាយការណ៍វាយតម្លៃបញ្ចប់ការអនុវត្តគម្រោង។

របៀបវារៈនៃអង្គសិក្ខាសាលារួមមាន៖

  • មតិស្វាគមន៍លោក ហែម ចន្ធូ តំណាងADB និងមតិបើកសិក្ខាសាលាបញ្ចប់គម្រោង លោកផៃ សុភាព
  • បទបង្ហាញពីគោលដំណង និងរបៀបវារៈ
  • បទបង្ហាញសមិទ្ធផលគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៃគម្រោង CDRR
  • បទបង្ហាញស្តីពីរបាយការណ៍វាយតម្លៃបញ្ចប់គម្រោងរបស់ក្រុមហ៊ុន SBK
  • បែងចែកក្រុមពិភាក្សា និងបទបង្ហាញតាមក្រុមនីមួយៗ
  • បទបង្ហាញអំពីលទ្ធផលសិក្ខាសាលាបញ្ចប់គម្រោង។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់