ករណីសិក្សា៖ ប្រធានក្រុមប្រឹក្សាឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

""

មណ្ឌលគិរី ២៤ កុម្ភៈ ២០១៥៖ លោក ត្រេក សុផុន បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំ ក្រង់តេះ ស្រុកពេជ្រាដា ក្នុងឆ្នាំ២០០៩។ កន្លងមក លោក ត្រេក សុផុន មិនបានយល់ដឹងពីដំណើរការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ជាពិសេសដំណើរការភា្ជប់ទំនាក់ទំនងរវាងក្រុមប្រឹក្សាឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព…

"មណ្ឌលគិរី ២៤ កុម្ភៈ ២០១៥៖ លោក ត្រេក សុផុន បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាឃុំ ក្រង់តេះ ស្រុកពេជ្រាដា ក្នុងឆ្នាំ២០០៩។ កន្លងមក លោក ត្រេក សុផុន មិនបានយល់ដឹងពីដំណើរការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ជាពិសេសដំណើរការភា្ជប់ទំនាក់ទំនងរវាងក្រុមប្រឹក្សាឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាពជាមួយប្រជាពលរដ្ឋឲ្យចូលរួមតាមដាន និងផ្តល់យោបល់ក្នុងកិច្ចប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សាឡើយ។ 

 

តាមរយៈការអនុវត្តគណនេយ្យភាពសង្គម សមាជិកក្រុមប្រឹក្សាឃុំ នាយកសាលាបឋមសិក្សា និងប្រធានមណ្ឌលសុខភាពបានចូលរួមប្រជុំផ្សព្វផ្សាយដំបូងពីដំណើរការដាក់ពិន្ទុសហគមន៍ ហើយក្រុមប្រឹក្សាបានកៀរគរប្រជាពលរដ្ឋឲ្យចូលរួមដាក់ពិន្ទុរហូតដល់ថ្ងៃបញ្ចប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤។ លោក ត្រេក សុផុន និងក្រុមប្រឹក្សាឃុំទាំងអស់បានយល់ពីសារៈសំខាន់នៃដំណើរការដាក់ពិន្ទុ និងការបង្កើតក្រុមការងារគណនេយ្យភាពថ្នាក់ឃុំ ក៏ដូចជារៀបចំផែនការសកម្មភាពគណនេយ្យភាពរូមជាមួយប្រជាពលរដ្ឋហើយមានភាពបើកចំហក្នុងការស្តាប់ និងទទួលយកបញ្ហាដែលបានលើកឡើងដោយប្រជាពលរដ្ឋ។

 

លោក ត្រេក សុផុន បានទទួលស្គាល់ និងគាំទ្រដំណើរការប័ណ្ណដាក់ពិន្ទុសហគមន៍ ដោយលោកមានប្រសាសន៍ថា “ខ្ញុំទើបនឹងដឹងថា ការចូលរួមរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់ទោស បានធ្វើឲ្យអ្នកពាក់ពន្ធ័ទាំងបីវិស័យ ទទួលខុសត្រូវខ្ពស់ និងធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ”។

 

លោកបានសង្កេតឃើញថា ការចូលរួមរបស់ក្រុមប្រឹក្សាឃុំ សាលាបឋមសិក្សា និងមណ្ឌលសុខភាព បានផ្តល់ឱកាសរៀនសូត្រ និងអាចដោះស្រាយបញ្ហារបស់សហគមន៍បានប្រសើរ។ លោកបានបន្ថែមថា “នៅពេលអនាគតទោះជាមាន ឬគ្មានគម្រោងគណនេយ្យភាពសង្គម ក្រុមប្រឹក្សានឹងនៅតែបន្តរៀបចំធ្វើដំណើរការដាក់ពិន្ទុសហគមន៍បានដែរ ”។

 

នៅចុងខែធ្នូ ឆ្នាំ២០១៤ ក្រុមប្រឹក្សាឃុំក្រង់តេះ បានអនុម័តរៀបចំផែនការសកម្មភាពគណនេយ្យភាពរួមថ្នាក់ឃុំ (JAAP) និងចាត់ចែងការទទួលខុសត្រូវរបស់សមាជិកនីមួយៗ។ សមាជិក JAAP នឹងត្រូវធ្វើបច្ចុប្បន្នភាពអំពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពគណនេយ្យភាពរូម នៅអង្គប្រជុំប្រចាំខែក្រុមប្រឹក្សាឃុំ។ 

 

អ្នកស្រី ម៉ន ចាន់ធី ប្រធានសមាគមប្រមូលទឹកឃ្មុំ ជាជនជាតិដើមភាគតិចព្នង ដែលបានចូលរួមការដាក់ពិន្ទុអ្នកផ្តល់សេវាបានកើនទំនុកចិត្តខ្ពស់ក្នុងការដឹកនាំប្រជាពលរដ្ឋ និងស្វែងរកការគាំទ្រមតិ សម្រាប់ការឆ្លើយតបរាល់បញ្ហារបស់ប្រជាពលរដ្ឋ ពីក្រុមប្រឹក្សា និងអ្នកពាក់ពន្ធ័។ អ្នកស្រី បាននិយាយថា “ពួកខ្ញុំមានសិទិ្វតាមដាន និងចូលរួមក្នុងគ្រប់សកម្មភាពរបស់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ (JAAP) ហើយតូនាទីរបស់ក្រុមនេះត្រូវឆ្លើយតប និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ”។ 

អ្នករៀបរៀង៖ អង្គការភូមិខ្ញុំ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់