អភិបាលខេត្តបន្ទាយមានជ័យជំរុញមន្ត្រីអង្គភាពច្រកចេញចូលតែមួយត្រូវផ្តល់​សេវាសាធារណៈ​ជូនប្រជាពលរដ្ឋឱ្យបានលឿនប្រកបដោយប្រសិទ្ធភាព

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្រើនរម្លឹក​ដោយជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែ មួយឱ្យប្រឹងប្រែងយក ចិ ត្តទុកដាក់ក្នុងការ​​បំពេញភារកិច្ចដោយត្រូវមានការទំនាក់ទំនងល្អនិងផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រ ជា​ពលរដ្ឋឱ្យបានលឿនទាន់ពេល​និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាព។

ការថ្លែងរបស់ឯកឧត្តមយ៉ាងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ​កាលពីរសៀលថ្ងៃ សុក្រ ៦កើតខែអស្សុជឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី៤ខែតុលា ​គ.ស២០១៩ នេះនៅបរិវេណសាលា ស្រុកមង្គលបូរីដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតលើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របទៅនឹងភាពរីកចម្រើននៃប្រទេសជាតិនោះ។

ឯកឧត្តមអ៊ុំរាត្រីបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវអង្គភាពច្រក​ចេញចូលតែ មួយនេះឡើងគឺជាយន្តការ​សម្រាប់ការផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដើម្បី បម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋអ្នកជំនួញសហគ្រិន​ជាដើម។

ឯកឧត្តមបន្តទៀតថា តាមរយៈនៃច្រកចេញចូលតែមួយនេះហើយដែលបានជំរុញឱ្យល្បឿន​ការ ងារទាំងឡាយដែលយើងបានអនុត្តន៍កន្លងមករហូតដល់បច្ចុប្បន្នគឺទទួលបានការ​សាទរ​គាំទ្រ​ពីប្រ​ជាពល​រដ្ឋ​ទូទៅហើយរាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញបន្តបង្កើតនូវច្រកចេញ​​ចូលតែមួយនេះនៅតាម​បណ្តា​ស្រុ​ក​ខណ្ឌដែលមិនទាន់មានដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យ​បានលឿននោះ។​

អភិបាលខេត្តបន្ទាយមានជ័យបានរម្លឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់បម្រើក្នុងអង្គភាព​ច្រកចេ​ញចូ​ល​តែមួយនៅខេត្តស្រុកដែលបានបង្កើតឡើងហើយនេះនិងមន្ត្រីនៅគ្រប់មូលដ្ឋានទាំងអស់គប្បីត្រូវប្រកាន់យក​​គោ​លការណ៍​​សំខាន់ៗ៥ យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភា​ពកា​រជឿ​ទុក​ចិត្ត​តម្លាភាព​ក្នុង​ការបំ​ពេញការងារដោយត្រូវខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ ការផ្ត​ល់ប្រយោ​ជ​ន៍​នានា ក្នុងការអភិវឌ្ឍន៍គាំពារសង្គម ប្រកបដោយសមធម៌និងខិតខំដោះ​ស្រាយឆ្លើយត​បរាល់​សំណើ​រនិង​សំ​ណូម​ពរប្រកបដោយប្រសិទ្ធភាពខ្ពស់ជូន​ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់