ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤

ខេត្តបន្ទាយមានជ័យ៖ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នៅសាលប្រជុំ (ក)សាលាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្តបានពិនិត្យមើលរបៀបវរៈចំនួន៤ ដែលបានលើកយកមកពិភាក្សាក្នុងទិសដៅបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតទៅលើចំណុចខ្វះខាត់មួយចំនួន និងកែតម្រូវ អោយបានសមស្របទៅនឹងយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ​ក្នុងរយៈពេលកន្លងមក ដោយស្ថានភាពអាកាសធាតុប្រែប្រួល រងសម្ពាធទាបបានធ្វើឲ្យភូមិសាស្ត្រខេត្តយើងបានទទួលរងទឹកភ្លៀងច្រើនជោគជាំ និងទទួលរងលំហូរទឹកមកពីប្រទេសថៃ បានធ្វើឲ្យមូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង មួយចំនួនបានរងគ្រោះធម្មជាតិទឹកជំនន់ ជន់លិចស្រូវ ដំណាំផ្សេងៗ ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋាន មានការខូខខាត និងរងគ្រោះ។ ជាពសេសទោះបីជាយើងទទួលរងគ្រោះធម្មជាតិយ៉ាងដូច្នេះ ក្នុងនាមអាជ្ញាធរខេត្ត មន្ទីរ ជំនាញពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរមូលដ្ឋានយើងគ្រប់លំដាប់ថ្នាក់ បានចុះជួយអន្តរាគមន៍ក្នុងកិច្ចការសង្គ្រោះដោះស្រាយបានទាន់ពេលវេលា រួមជាមួយការនាំយកអំណោយទៅចែករំលែក សួរសុខទុក្ខចំពោះពលរងគ្រោះជន់លិចផ្ទះសម្បែង ។

មានប្រសាសន៍បូកសរុបអង្គប្រជុំ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការកោតសសើរចំពោះថ្នាក់ដឹកនាំខេត្តសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំគ្រប់មន្ទីរអង្គភាពជុំវិញខេត្តដែលបានអនុវត្តបំពេញភារកិច្ចបានល្អប្រសើរធ្វើអោយខេត្តយើងមានការអភិវឌ្ឍន៍អោយឡើងជាបន្តបន្ទាប់។ ជាពិសេស​យើងទាំងអស់គ្នា​ត្រូវបន្តខិតខំ​ប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តអោយបានដាច់ខាតបំបាត់រាល់អំពើអសកម្មភាពផ្សេងៗ និងសម្របសម្រួលការដោះ​ស្រាយអនុវត្តទិសដៅ​បន្តទៀតជាកិច្ចការរួមគ្នា។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ទាក់ទងនិបញ្ហាប្រឈម និងដំណោះស្រាយ និងការលើកទិសដៅបន្ត គឺមានសារះសំខាន់ណាស់សម្រាប់ជាចក្ខុវិស័យក្នុងការជម្រុញអនុវត្តកែលំអររាល់បញ្ហាលំបាករបស់យើងអោយដំណើការបានល្អ។ម្យ៉ាងទៀតវាជាទិសដៅអទិភាពសម្រាប់ខែ ដែលទាក់ទងជាមួយនិងផែនការបស់មន្ទីរអង្គភាពទៅលើគោលនយោបាយថ្នាក់ជាតិដែលបានដាក់ជូន។

ជាចុងក្រោយក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខេង ស៊ុម បានមានប្រសាសន៍ក្រើនរំលឹកដល់អស់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ជាពិសេសកងកម្លាំងគ្រប់អង្គភាព ត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងារអភិវឌ្ឍន៍សម្រាប់ខេត្តបន្ទាយមានជ័យយើងអោយកាន់តែមានប្រសិទ្ឋភាព និងរីកចម្រើនថែមទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់