អ្នកជំនាញការ USAID ចែករំលែកបទពិសោធន៍ការងារវិមជ្ឈការ និងការផ្ទេរមុខងាររបស់ប្រទេស Kenya និងZambia ជូនថ្នាក់ដឹកនាំ និងមន្ត្រីចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប

រាជធានីភ្នំពេញ៖ នៅថ្ងៃពុជ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ លោកស្រី Barbara Kazimbaya ជាអ្នកជំនាញការគម្រោងហិរញ្ញវត្ថុសម្រាប់ទឹកស្អាត និងអនាម័យ (WASH-FIN) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានអញ្ជើញធ្វើបទបង្ហាញស្ដីពី បទពិសោធន៍ការងារវិមជ្ឈការ និងការផ្ទេរមុខងាររបស់ប្រទេស Kenya និងZambia ជូនថ្នាក់ដឹកនាំ និងមន្ត្រីចំណុះលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានការចូលរួមឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក លោកស្រីដែលជាប្រធាន អនុប្រធានអង្គភាព មន្ត្រី និងទីប្រឹក្សាចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប សរុបប្រមាណ ៤០រូប។

កិច្ចប្រជុំដែលបានប្រព្រឹត្តឡើងនៅក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប មានគោលបំណងរួមមាន៖
• បទបង្ហាញស្ដីពី បទពិសោធន៍ការងារវិមជ្ឈការ និងការផ្ទេរមុខងាររបស់ប្រទេស Kenya និងZambia
• ការស្វែងយល់អំពី ការគ្រប់គ្រងរដ្ឋបាលដែនដីរបស់ប្រទេស Kenya និងZambia
• ការផ្ទេរមុខងារ និងធនធានពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
• ការគ្រប់គ្រងគម្រោង
• ការពិភាក្សាផ្សេងៗ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់