ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញដឹកនាំប្រជុំជាមួយរដ្ឋបាលរាជធានី ខេត្ត ស្តីពីការរៀបចំ និងការអនុវត្តសេចក្តីសម្រេចរួមឆ្នាំ២០១៩

រាជធានី​ភ្នំពេញ​៖ នាថ្ងៃ​១១កើត ខែ​ជេស្ឋ ឆ្នាំ​កុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹងថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៩ លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. បាន​រៀបចំកិច្ច​ប្រជុំ​ជាមួយ​រដ្ឋបាល​រាជធានី​ ខេត្ត​​ ស្តីពី​ការ​រៀបចំ​ និង​ការអនុវត្ត​សេចក្តី​សម្រេច​រួម​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព ឯកឧត្តម នី​ គឹមសាន អនុប្រធាន​លេខាធិការ​ដ្ឋាន គ.ជ.អ.ប. តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ប្រធាន​លេខាធិការដ្ឋាន គ.ជ.អ.ប. ដោយ​មាន​អ្នក​ចូលរួម​សរុបប្រមាណជា​ ៧៥រូប អញ្ជើញមកពី​រាជធានី ខេត្តទាំង២៥ ដែល​ប្រព្រឹត្តទៅ​រយៈពេល០២ថ្ងៃ គឺថ្ងៃ​ទី១៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​នៃ​លេខាធិការ​ដ្ឋាន គ.ជ.អ.ប.។

របៀបវារៈនៃ​​កិច្ចប្រជុំរួមមាន៖ (១) ​ស្ថានភាពការរៀបចំសេចក្តីសម្រេចរួមឆ្នាំ២០១៩ និងស្ថានភាពការរៀបចំសេចក្តីសម្រេចរួមបិទឆ្នាំ២០១៨ (២) របាយការណ៍វឌ្ឍនភាពការអនុវត្តសកម្មភាព និងថវិកា ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ (៣) ​ប្រតិទិនសម្រាប់ការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំនៃ ផអ៣ទី៣ និងពិភាក្សា និងផ្តល់យោបល់នៃការរៀបចំ ផ.ស.ថ. ឆ្នាំ២០២០ (៤) ​បទបង្ហាញស្តីពីកិច្ចដំណើរការនៃការងារគណនេយ្យភាពសង្គម និងការអនុវត្តសកម្មភាពគណនេយ្យសង្គមថ្នាក់ខេត្ត ក្រុង ស្រុក ឆ្នាំ២០១៩ និង​ (៥) ​បទបង្ហាញស្តីពីការរៀបចំបញ្ចូលសកម្មភាព ផ.ស.ថ ឆ្នាំ២០១៩ និងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ (NAD)។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់