ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំលើកទី១៦ របស់ គ.ជ.អ.ប

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​​ក្រសួង មហាផ្ទៃ និងជាប្រធានលេខាធិការ​ដ្ឋាន​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញ​​ដឹកនាំកិច្ចប្រជុំ​ពិភាក្សា​​​​លើរបៀបវារៈមួយចំនួន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ គ.ជ.អ.ប លើកទី១៦ នាពេលខាងមុខ។

កិច្ចប្រជុំពិភាក្សានេះបានរៀបចំឡើងក្នុងសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដោយសមាសភាពអញ្ជើញ​ចូលរួមសរុបចំនួន ១៥រូបមកពីលេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងមហាផ្ទៃ។

យោងតាមសេចក្តីព្រាងរបៀបវារៈ គ.ជ.អ.ប នឹងរៀបចំកិច្ចប្រជុំលើកទី១៦ នៅព្រឹកថ្ងៃសុក្រ ១០ កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ក្នុងសាលប្រជុំ​ក្រសួងមហាផ្ទៃ៕

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់