គ.ជ.អ.ប បាន​សម្រេច​លទ្ធផល​រំពឹង​ទុក​ជា​អាទិភាព​ចំនួន ១៩ ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៧ រយៈពេល ៩ខែ​ ដើម​ឆ្នាំ២០១៧

ភ្នំពេញ ២៧ តុលា ២០១៧៖ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (...) បាន​សម្រេច​លទ្ធផល​រំពឹង​ទុក​ជា​អាទិភាព​ចំនួន ១៩ ចំណោម​លទ្ធផល​រំពឹង​ទុកជា​អាទិភាព​ចំនួន ២២ ក្នុង​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា (..) ឆ្នាំ២០១៧ រយៈពេល ៩ខែ ​ដើម​ឆ្នាំ​២០១៧ ។

លទ្ធផល​រំពឹង​ទុក​ជា​អាទិភាព​ទាំង ១៩ ត្រូវ​បាន​លើក​បង្ហាញ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ១៤ របស់ គ...ប​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន គ...ប​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​​ពី​ឯកឧត្ដម​​រដ្ឋមន្ត្រី​សមាជិក គ...ប ឯកឧត្ដម លោកជំទាវ តំណាង​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​​ជាតិ ព្រមទាំង​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត  នៅ​សាល​ប្រជុំ​ក្រសួង​មហាផ្ទៃ (អគារ S) នៅព្រឹកថ្ងៃទី២៥ ខែ​តុលា ឆ្នាំ ២០១៧។

លទ្ធផល​រំពឹង​ទុក​ជា​អាទិភាព​ដែល គ...ប បាន​សម្រេច​ជោគជ័យ​ទាំង ១៩ នោះ រួមមាន ). ការ​រៀបចំ​កិច្ច​ប្រជុំ​របស់ គ...ប ដើម្បី​ដឹកនាំ និង​សម្របសម្រួល​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។ ). ការរៀបចំ និង​ការ​អនុម័ត​ផែនការ​អនុវត្ត​រយៈពេល បី​ឆ្នាំ (២០១៨២០២០) ដំណាក់កាលទី៣ (..៣ ទី៣) នៃ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។ ). ការ​រៀបចំ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ ដើម្បី​លើក​កម្ពស់​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​របស់​លេខាធិការដ្ឋាន គ...ប។ ). ការ​អនុវត្ត​ផែនការ​អនុវត្ត​ការងារ​គណនេយ្យភាពសង្គម​ក្នុង​ស្រុក​គោលដៅ​ចំនួន ៩៨ស្រុក។ ). ការរៀបចំ និង​ការ​ដាក់​ឲ្យ​អនុវត្ត​យន្តការ​សម្រុះសម្រួល​ដោះស្រាយ​បណ្ដឹង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

). ការរៀបចំ និង​អនុម័ត​ឯកសារ​គោល​នយោបាយ និង​ឯកសារ​ទស្សន​ទាន​ស្តី​ពី អធិការកិច្ច​រដ្ឋបាល​រាជធានី ខេត្ត និង​ក្រុង ស្រុក ក្នុង​ការ​អនុវត្ត​តាម​ក្រប​ខណ្ឌ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា។ ). ការរៀបចំ និង​ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​សេចក្ដី​ណែនាំ ស្ដី​ពី បែបបទ និង​នីតិ​វិធី​សម្រាប់​ការ​ជ្រើសរើស ការតែងតាំង ការ​ដំឡើង​ថ្នាក់ និង​ការ​វាយ​តម្លៃ​គុណ​ផល​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ ). ការ​លើក​កម្ពស់​ការ​បញ្ជ្រាប​យេនឌ័រ បរិយាប័ន្ន និង​សមធម៌​សង្គម​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ ). ការ​លើក​កម្ពស់​សមត្ថភាព​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដោយ​ប្រើប្រាស់​ស្ថាប័ន​រាជរដ្ឋាភិបាល​ដែល​មាន​ស្រាប់ និង​កិច្ច​សហការ​រវាង​ស្ថាប័នរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​នានា។ ១០). ការ​លើក​កម្ពស់​សមត្ថភាព​សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​កិច្ច​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។ ១១). ការរៀបចំ និង​ការ​អនុម័ត​ផែនការ​ការ​អនុវត្តន៍​សម្រាប់​ការ​បង្កើត និង​ការ​គ្រប់គ្រង​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន។

១២). ការ​បង្កើត និង​កិច្ច​ដំណើរការ​នៃ​ការិយាល័យ​ច្រកចេញ​ចូល​តែ​មួយ និង​យន្តការ​ច្រកចេញ​ចូល​តែ​មួយ​នៅ​ថ្នាក់​ខេត្ត និង​ថ្នាក់​ក្រុង ស្រុក ខណ្ឌ​ចំនួន ៥២ ។ ១៣). ការ​បង្កើន​មូល​និធិ​ក្រុង ស្រុក ផ្នែក​អភិវឌ្ឍន៍ ដើម្បី​ជួយ​ក្រុង ស្រុក​មាន​ធនធាន​សមស្រប​សម្រាប់​ការអនុវត្ត​មុខងារ​ជា​អាណត្តិ​ទូទៅ​របស់​ខ្លួន។ ១៤). ការ​ពិនិត្យ​មើល​ឡើងវិញ និង​ការ​រៀបចំ​របាយការណ៍​រួម​គ្នា ស្តី​ពី លក្ខខណ្ឌ​សម្រាប់​ការ​ចំណាយ​មូល​និធិ​ក្រុង ស្រុក​ផ្នែក​អភិវឌ្ឍន៍។ ១៥). ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​យន្តការ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​មាន​ភ្ជាប់​លក្ខខណ្ឌ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ ១៦). ការ​បន្ត​ការ​រៀបចំ និង​ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​លិខិត​បទដ្ឋាន​នានា ស្ដី​ពី ប្រភព​ចំណូល​ផ្ទាល់​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រួម​បញ្ជូល​ទាំង​ការ​រៀបចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ ស្ដី​ពី ចំណូល​ផ្ទាល់​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ ១៧). ការ​រៀបចំ​បញ្ចប់ និង​ការ​អនុម័ត នូវ​លិខិត​បទដ្ឋាន និង​សេចក្ដី​ណែនាំ​នានា​ស្ដី​ពី ការ​អនុវត្ត​គម្រោង​គាំទ្រ​ដោយ​មូលនិធិ​វិនិយោគ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។ ១៨). ការ​លើក​កម្ពស់​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​ការ​អនុវត្ត​នូវ​ប្រព័ន្ធ​គ្រប់​គ្រង ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង១៩). ការ​ផ្សព្វផ្សាយ និង​ការ​ណែនាំ​បច្ចេកទេស​ស្ដី​ពី កិច្ច​ដំណើរ​ការ​កសាង​ផែនការ​អភិវឌ្ឍន៍ និង​ការ​កសាង​កម្មវិធី​វិនិយោគ​បី ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ស្រប​តាម​ប្រភេទ​ថ្នាក់​រដ្ឋបាល​នីមួយៗ ។

ដោយឡែក លទ្ធផល​រំពឹង​ទុក​ជា​អាទិភាព​ចំនួន ៣​ ទៀត​ពុំ​ទាន់​បាន​សម្រេច​នូវ​សកម្មភាព​សំខាន់ៗ តាម​គម្រោង​ក្នុង​ត្រីមាស​នីមួយៗ នៅឡើយ។ លទ្ធផល​រំពឹង​ទុក​ជា​អាទិភាព​ចំនួន ៣​ ដែល​ពុំ​ទាន់​សម្រេច​បាន​នោះ រួមមាន ). ការ​អនុវត្ត​យុទ្ធសាស្ត្រ​ស្ដី​ពី​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ). ការរៀបចំ និង​ការ​អនុវត្ត​គម្រោង​មូល​និធិ​វិនិយោគ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ(SNIF) ​និង). ការ​អនុវត្ត​ការ​ប្រគល់​មុខងារ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ការ​អប់រំ​កុមារ​តូច ការ​អប់រំ​បឋមសិក្សា និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ទៅ​ឲ្យ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក។

ជាមួយ​គ្នា​ដែរ គ...ប មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​​ឆ្នាំ ២០១៧ រយៈពេល ៩ខែ ដើមឆ្នាំនេះ ក្នុង​នោះ មាន​ដូចជា ). ការរៀបចំ​សេចក្តី​សម្រេច​រួម​រវាង​ក្រសួង ស្ថាប័ន​អនុវត្ត​ទាំង​៤៦ ជាមួយ គ...ប នៅ​តែ​មាន​ភាព​យឺត​យ៉ាវ។ ). ការ​ទម្លាក់​ថវិកា​ពី​ដៃ​គូ​អភិវឌ្ឍន៍​នៅ​តែ​មាន​ភាព​យឺតយ៉ាវ។ ). កិច្ច​ដំណើរការ​ផ្ទេរ​មុខងារ​នៅ​មាន​ភាព​យឺត​យ៉ាវ។ ). ប្រព័ន្ធ​អធិការកិច្ច​ទៅ​លើ​ការ​បំពេញ​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​ពុំ​ទាន់​បាន​កែ​សម្រួល​ឲ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ស្រប​តាម​កំណែ​ទម្រង់។ ). ការ​ប្រាស្រ័យ​ទាក់ទង និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​មានកម្រិត។ ). ការអនុវត្ត​មូល​និធិ​ក្រុង ស្រុក​នៅ​ពុំ​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នៃ​ការ​ផ្ដល់​សេវា និង​ការ​អភិវឌ្ឍ​មូលដ្ឋាន និង ). ការ​ចូលរួម​របស់​ក្រសួង ស្ថាប័ន​ក្នុង​កិច្ច​ដំណើរការ​កំណែ​ទម្រង់​នៅ​មាន​កម្រិត។

ចំពោះ​គម្រោង​ថវិកា​អនុវត្ត​វិញ ផ..ថ ក្នុង​ឆ្នាំ២០១៧ មាន​គម្រោង “ថវិកា​កញ្ចប់​រួម” សម្រាប់​គាំទ្រ​ដល់​កិច្ច​ប្រតិបត្តិការ ជំនួយ​បច្ចេកទេស និង​សកម្មភាព​ស្នូល​នានា​មាន​ចំនួន​ប្រមាណ ១១,៦ លាន​ដុល្លារ ក្នុង​នោះ មក​ទល់​បច្ចុប្បន្ន គ...ប បាន​ទទួល​ថវិកា​ចំនួន​សរុប ,២លានដុល្លារ (ថវិកា​កញ្ចប់​រួម ដែល​ផ្ទេរ​ពី​ឆ្នាំ២០១៦ មាន​ចំនួន ,៥ លាន​ដុល្លារ និង​ថវិកា Sida និង SDC បាន​ផ្ទេរ​មក គ...ប នៅ​ខែ​ឧសភា មាន​ចំនួន ,៧លានដុល្លារ និង​ថវិកា​គាំទ្រ​ពី EU បាន​ផ្ទេរ​មក​ឲ្យ គ...ប តាមរយៈ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ខែ​កញ្ញា មាន​ចំនួន ៣លានដុល្លារ)។ ដោយ​ឡែក ការ​ចំណាយ​ថវិកា​កញ្ចប់​រួម​សរុប​ជិត​ ៦​លាន​ដុល្លារ ដែល​ស្មើ​នឹង​ចំនួន​៥០% នៃ​ថវិកា​កញ្ចប់​រួមសរុប ហើយ​រហូត​ដល់​ចុង​ឆ្នាំ​២០១៧ លេខាធិការដ្ឋាន គ...ប បាន​ព្យាករណ៍​អំពី​ការ​ចំណាយ​ដែល​អាច​មាន​ចំនួន​ប្រមាណ៨០% នៃ​ថវិកា​កញ្ចប់​រួម​ប្រចាំ​ឆ្នាំ។

សម្រាប់​ទិស​ដៅ​សម្រាប់​ត្រី​មាស​ទី៤ នៃ​ឆ្នាំ២០១៧​នេះ គ...ប បាន និង​កំពុង​បន្ត​អនុវត្ត​ផែនការ​ការងារ​​មួយ​ចំនួន បន្ថែម​ទៀត ​ក្នុង​នោះ រួមមាន ). ការរៀបចំ និង​អនុម័ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៨ របស់ គ...ប រៀបចំ​បញ្ចប់​នូវ​បណ្ដុំ​ព័ត៌មាន​​ ដើម្បី​លើក​កម្ពស់​ការ​ប្រាស្រ័យ​ទាក់ទង និង​ផ្សព្វផ្សាយ​ព័ត៌មាន​របស់ គ...ប សំដៅ​ធានា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​យល់​ដឹង​អំពី​កំណែ​ទម្រង់​វិមជ្ឈការ។ ). ការ​រៀបចំ​បញ្ចប់ និង​អនុម័ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ស្ដី​ពី​ប្រព័ន្ធ​អធិការកិច្ច​លើ​ការ​បំពេញការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ និង​មាន​ប្រសិទ្ធភាព។ ). ការ​រៀបចំ​បញ្ចប់ និង​អនុម័ត​នូវ​សេចក្ដី​ណែនាំ​អំពី​នីតិវិធី​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ទទួល និង​សម្រុះសម្រួល​ដោះស្រាយ​បណ្ដឹង​តវ៉ា​របស់​ប្រជាពលរដ្ឋ។ ). រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​លើក​កម្ពស់​បរិយាប័ន្ន និង​សមធម៌​សង្គម​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់​ត្រូវ​ចូល​រួម​ជា​កាតព្វកិច្ច។ ). ការរៀបចំ និង​ដាក់​ឲ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​សម្រាប់​ស្វែងរក​ការ​គាំទ្រ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​ស្ត្រី (យុទ្ធសាស្ត្រ​របស់​សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ)). ការរៀបចំ និង​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​អនុវត្ត​របស់​សាលា​ជាតិ​រដ្ឋបាល​មូលដ្ឋាន។ ). រៀបចំ​បញ្ចប់​នូវ​របាយការណ៍​ស្ដី​ពី​លទ្ធផល​នៃ​ការ​សិក្សា​វិភាគ​រួម​គ្នា​ទៅ​លើ​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ក្រុង ស្រុក។ ). បន្ត​សម្របសម្រួល​ការអនុវត្ត​មុខងារ​នានា​ដែល​បាន​ផ្ទេរ​ដូចជា មុខងារ​វិស័យ​អប់រំ    បរិស្ថាន សង្គមកិច្ច អភិវឌ្ឍន៍​ជនបទ និង ). បន្ត​សម្របសម្រួល​ការ​ផ្ទេរ​មុខងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ដទៃ​ទៀត ក្នុង​នោះ​រួមមាន សុខាភិបាល សាធារណការ​និង​ដឹកជញ្ជូន ទេសចរណ៍ ឧស្សាហកម្ម រ៉ែ និង​ថាមពល ធនធាន​ទឹក បរិស្ថាន កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

សូម​បញ្ជាក់​ថា ផែនការ​សកម្មភាព និង​ថវិកា (..) ឆ្នាំ ២០១៧ គឺ​ជា​ផែនការ​ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​នៃ​ផែនការ​អនុវត្ត​រយៈពេល ៣ឆ្នាំ​ដំណាក់​កាលទី ២ (..៣ ទី២) ចាប់​ពី​ឆ្នាំ ២០១៥ដល់ឆ្នាំ ២០១៧ នៃ​កម្មវិធី​ជាតិ​រយៈពេល ១០ឆ្នាំ ស្ដី​ពី ការ​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោមជាតិ។ គ...ប បាន​អនុម័ត ផ..ថ ឆ្នាំ ២០១៧ កាលពីថ្ងៃទី១២ ខែ​មករា ឆ្នាំ២០១៧។ ផ..ថ ឆ្នាំ ២០១៧ មាន​សមិទ្ធផល​រំពឹង​ទុក​សំខាន់ៗ​ចំនួន រួមមាន ). ការ​គ្រប់គ្រង​កិច្ច​ដំណើរការ​កំណែ​ទម្រង់ ). ការ​លើ​កម្ពស់​គណនេយ្យភាព​តាម​បែប​ប្រជាធិបតេយ្យ ). ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស ). ការ​ផ្ដល់​សេវា និង​មុខងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង ). វិមជ្ឈការ​ហិរញ្ញវត្ថុ។ សមិទ្ធផល​រំពឹង​ទុក​សំខាន់ៗ​ទាំង ចែក​ចេញ​ជា​លទ្ធផល​រំពឹង​ទុក​ចំនួន ៣៧ ក្នុង​នោះ រួមមាន លទ្ធផល​រំពឹង​ទុកជា​អាទិភាព​ចំនួន ២២ និង​លទ្ធផល​រំពឹង​ដែល​មាន​លក្ខណៈ​គាំទ្រ​ចំនួន ១៥

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់