គេហទំព័រលេខាធិការដ្ឋាន គ.ជ.អ.ប បាននិងកំពុងត្រូវកែសម្រួលថ្មីឱ្យប្រសើរជាងមុន

សិក្ខាសាលា​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ និង​បូក​សរុប​លទ្ធផល​ការងារ​មន្ត្រី​ព័ត៌មាន​វិទ្យា​ថ្នាក់​​រាជធានី ខេត្ត​ទូទាំង​ប្រទេស

ភ្នំពេញ ០៣ តុលា ២០១៧៖ លេខាធិការដ្ឋាន​ គ.ជ.អ.ប បាន​រៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ និង​បូក​សរុប​លទ្ធផល​ការងារ​មន្ត្រី​ព័ត៌មាន​វិទ្យា​ថ្នាក់​​រាជធានី ខេត្ត​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​ការ​អនុវត្ត​ការ​ងារ​ព័ត៌មានវិទ្យា​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល។ សិក្ខាសាលា​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​ ០៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ០៣ ដល់​ ០៥ ខែ​តុលា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ នៃ​ក្រសួង​មហាផ្ទៃ។

ក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​បើក​សិក្ខាសាលា​នេះ ឯកឧត្ដម ជាម ប៉េអា ប្រធាន​អង្គភាព​ត្រួត​ពិនិត្យ​វាយ​តម្លៃ​ និង​ព័ត៌មាន នៃ​លេខាធិការដ្ឋាន គ.ជ.អ.ប បាន​មាន​ប្រសាសន៍​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​គេហទំព័រ និង​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋបាល​រាជធានី​ ខេត្ត​នីមួយៗ​​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទៀងទាត់​ ពិសេស​គឺ​ផ្ដោត​សំខាន់​ព័ត៌មាន​ទិន្នផល​កសិកម្ម​នៅ​មូលដ្ឋាន ដើម្បី​ជា​ការ​ជួយ​ជំរុញ​ផ្នែក​ទីផ្សារ​លក់​ចេញ​ដល់​ប្រជាកសិករ​។

មន្ត្រី​ព័ត៌មាន​វិទ្យា​ថ្នាក់​រាជធានី ខេត្ត ដែល​ហៅ​កាត់​ថា (PITO) មាន​តួនាទី​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​​​​ព័ត៌មាន​វិទ្យា​ដល់​សាលា​រាជធានី​ខេត្ត មន្ទីរ អង្គភាព ដែល​ពាក់ព័ន្ធ សាលា​ក្រុង​ ស្រុក ​ខណ្ឌ និង​ជា​គ្រូ​បង្គោល​ក្នុងការ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ព័ត៌មាន​វិទ្យា​ នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។​

ក្នុង​ការ​អនុវត្ត​ការងារ​កន្លង​មក ​មន្ត្រី​ព័ត៌មាន​វិទ្យា​ថ្នាក់​រាជធានី ខេត្ត បាន​និង​កំពុង​ប្រឈម​លើបញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដូចជា៖ (១) ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យារបស់មន្ត្រីរាជការមួយចំនួន​នៅ​មានកម្រិត (២) តម្រូវការ​អ៉ីនធឺណេត​កាន់​តែ​ធំ ល្បឿន​អ៉ីនធឺណេត​នៅ​តូច និង (៣) សមត្ថភាពក្នុងការ​ប្រើប្រាស់​ស្មាតហ្វូន និង​កុំព្យូទ័រ​របស់មន្ត្រី​រដ្ឋបាល​ខេត្ត ក្រុង ស្រុក មួយ​ចំនួននៅ​មានកម្រិត​ជា​ដើម៕

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់