សេចក្តីប្រកាសព័ត៌មានៈ កិច្ចប្រជុំលើកទី៨របស់ គ.ជ.អ.ប ថ្ងៃទី៣០ ខែឧសភា ២០១៣

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សូមជូនដំណឹងដល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា គ.ជ.អ.ប នឹងរៀបចំកិច្ចប្រជុំលើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។

 

សេចក្តីប្រកាសព័ត៌មាន
កិច្ចប្រជុំលើកទី៨របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សូមជូនដំណឹងដល់បណ្តាញសារព័ត៌មានទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា គ.ជ.អ.ប នឹងរៀបចំកិច្ចប្រជុំលើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប។ 
  
ទីកន្លែងៈ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ (អគារ S) អាសយដ្ឋានៈ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ
ពេលវេលាៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៨:០០ ព្រឹក រហូតដល់ម៉ោង ៥:០០ ល្ងាច

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីដែលជាអ្នកសារព័ត៌មានទាំងអស់អញ្ជើញចូលរួមយកព័ត៌មានតាមកាលបរិច្ឆេទ និងពេលវេលាខាងលើកុំបីខាន។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខាធិការដ្ឋាន គ.ជ.អ.ប តាមរយៈលេខទូរស័ព្ទ ០១២ ៧៥៨ ៥២០ E-mail: kimchung@ncdd.gov.kh Website: www.ncdd.gov.kh

សូមចុចត្រង់នេះដើម្បីទាញយកសេចក្តីប្រកាសព័ត៌មាន។                                                                                                               

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់