សិក្ខា​សាលា​ចាត់​អាទិភាព​គម្រោង​រដ្ឋបាល​មូលដ្ឋាន​និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ខេត្ត​តាកែវ

តាកែវ ១៣ មីនា ២០១៣៖ គម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួលអាកាសធាតុ (LGCC) កាលពីថ្ងៃទី២៥-២៨ ខែកុម្ភៈ ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាចាត់អាទិភាពគម្រោងនៅស្រុកបូរីជលសារ ស្រុកបាទី និងក្រុងដូនកែវ ខេត្តតាកែវ។  

តាកែវ ១៣ មីនា ២០១៣៖ គម្រោងរដ្ឋបាលមូលដ្ឋាននិងការប្រែប្រួលអាកាសធាតុ (LGCC) កាលពីថ្ងៃទី២៥-២៨ ខែកុម្ភៈ

ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាចាត់អាទិភាពគម្រោងនៅស្រុកបូរីជលសារ ស្រុកបាទី និងក្រុងដូនកែវ ខេត្តតាកែវ។ 

 

សិក្ខាសាលានេះមានការចូលរួមពីប្រធានគម្រោងផអ៣ខេត្ត ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ ទីប្រឹក្សា

ពង្រឹងសមត្ថភាព ទីប្រឹក្សាហិរញ្ញវត្ថុខេត្ត ក្រុមការងារគម្រោងLGCC ក្រុមការងារកសាងផែនការខេត្ត ក្រុមការងារថ្នាក់ក្រុង ស្រុក

និងក្រុមការងារថ្នាក់ឃុំ សង្កាត់ សរុបចំនួន១០៥នាក់ (ស្ត្រី៤៥នាក់)។

 

សិក្ខាសាលានេះមានគោលបំណង៖ (១). ស្វែងរកបញ្ហាប្រឈម ដំណោះស្រាយដែលបាន អនុវត្តកន្លងមកនិង រៀបចំ

ផែនការបន្តសម្រាប់គម្រោង LGCC (២). ជ្រើសរើសគម្រោងLGCC សម្រាប់ឆ្នាំ២០១៣ (៣). ណែនាំស្ដីពីការបែងចែក

និងការវិភាជន៍ថវិការបស់គម្រោងLGCC ទៅដល់ខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់គោលដៅសម្រាប់ ឆ្នាំ២០១៣។

 

មានមតិសំណេះសំណាលនិងបើកសិក្ខាសាលានៅស្រុកបូរីជលសារ លោក រស់ រ័ត្ន អភិបាលរង ស្រុកបូរីជលសារ

បានថ្លែងអំណរគុណចំពោះគម្រោងLGCC ដែលបានជ្រើសរើសខេត្តតាកែវ ជាពិសេសស្រុកបូរីជលសារសម្រាប់ការអនុវត្ត។

លោកបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១២កន្លងទៅគម្រោងLGCCបានជួយឧបត្ថម្ភលើគម្រោងរបស់ស្រុក និងឃុំលើគម្រោង

ហេដ្ឋារចនាសម្ព័ន្ធចំនួន៣ និងគម្រោងសេវាកម្មមួយគម្រោង ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះអនុវត្ត និងសម្រេចបាន

ស្ទើរតែ១០០% តាមផែនការដែលបានកំណត់។

លោក គង់ ចាន់ថន  ប្រធានការិយាល័យគាំទ្រសេវាបច្ចេកទេសទូទៅនៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជាអ្នកសម្របសម្រួល

គម្រោងLGCCថ្នាក់ជាតិមានប្រសាសន៍ថា គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការរបស់រាជរដ្ឋាភិបាល គឺចង់ពង្រឹងនូវតួនាទី

អំណាចរបស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនលើសិទ្ធិសម្រេចដោយខ្លួនឯង។ កន្លងមក

គម្រោងបានជួយពង្រឹងសមត្ថភាព ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្រុមប្រឹក្សាមានសមត្ថភាពកសាងសំណើ

ការពារគម្រោង កៀរគរប្រជាពលរដ្ឋនិងជំរុញប្រជាពលរដ្ឋកាន់តែមានចំនួនច្រើនចូលរួមអនុវត្តគម្រោង។

 

លោក គង់ ចាន់ថន មានប្រសាសន៍បន្តទៀតថា៖ «ដោយផ្អែកលើភាពជោគជ័យនៃការអនុវត្តគម្រោងដំណាក់កាលទី១

(២០១២-២០១៣) កន្លងមក ម្ចាស់ជំនួយបានសម្រេចផ្ដល់ជំនួយបន្ថែមចំនួនជាង១លានដុល្លារ សម្រាប់ការ អនុវត្តក្នុង

ដំណាក់កាលទី២នេះ»។

បទបង្ហាញសំខាន់ៗនៃសិក្ខាសាលារួមមាន៖ (១). ផែនការយុទ្ធសាស្ត្របន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុរបស់ស្រុកនិងក្រុង

គោលដៅរបស់គម្រោងLGCC (២). ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់មូលនិធិបន្សុំានឹងការប្រែប្រួលអាកាសធាតុ (៣). នីតិវិធីដាក់ពិន្ទុ

ជ្រើសរើសគម្រោងLGCC (៤). សំណើគម្រោងរបស់ក្រុង ស្រុក និងឃុំ សង្កាត់គោលដៅគម្រោងLGCC (៥). ចំនួនមូលនិធិនិង

លទ្ធផលជ្រើសរើសគម្រោងLGCC សម្រាប់ឆ្នាំ២០១៣។

បន្ទាប់មកក្រុមការងារគម្រោងLGCC ក៏បានបន្តចុះធ្វើការរៀបចំសិក្ខាសាលាចាត់អាទិភាពគម្រោងនៅក្រុងដូនកែវ និងស្រុកបាទី

បន្តទៀតតាមកម្មវិធី។

 

គួរបញ្ជាក់ថា គម្រោងLGCC  អនុវត្តនៅដំណាក់កាលទី២ក្នុងឆ្នាំ២០១៣-២០១៤នេះ និងបន្តជួយគាំទ្រលើគម្រោងហេដ្ឋារចនា

សម្ព័ន្ធរូបវន្ត និងគម្រោងហេដ្ឋារចនាសម្ព័ន្ធអរូបវន្តរបស់ក្រុង ស្រុក ខេត្តតាកែវចំនួន ២១គម្រោង ដែលមានទឹកប្រាក់សរុប

ប្រមាណ ១៣៣.៤៣៩,២២ដុល្លារ៕

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់