សិក្ខាសាលា​ស្ដីពី​ការ​ពង្រឹង​​​​ទំនាក់ទំនង​រវាង​ក្រុមប្រឹក្សា​ជា​ស្ត្រី​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ឆ្នាំង

បាត់ដំបង ៣១ ឧសភា ២០១៣៖  លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការគាំទ្រ

ពីកម្មវិធីសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការបំពេញការងារគណនេយ្យភាព… 

បាត់ដំបង ៣១ ឧសភា ២០១៣៖  លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

(គ.ជ.អ.ប) ដោយមានការគាំទ្រពីកម្មវិធីសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការបំពេញការងារគណនេយ្យភាពនិងការចូលរួមរបស់ប្រជាពលរដ្ឋ

(EU- SPACE) កាលពីថ្ងៃទី ១៦-១៧ ខែ ឧសភា ឆ្នាំ២០១៣  បានរៀបចំសិក្ខាសាលាស្ដីពីការពង្រឹងទំនាក់ទំនងរវាងក្រុមប្រឹក្សាជាស្ត្រី

នៅខេត្តបាត់ដំបង។

សិក្ខាសាលានេះមានការចូលរួមពីក្រុមប្រឹក្សាជាស្ត្រី ខេត្តបាត់ដំបង

និងក្រុមប្រឹក្សាជាស្ត្រីខេត្តកំពង់ឆ្នាំង ក្រុមការងារកម្មវិធី EU-SPACE, GIZ

និងក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប ដែលមានវត្តមានសរុប

៤៦នាក់។

 

សិក្ខាសាលានេះមានគោលបំណងដើម្បី៖ (១).  រៀនសូត្រពីបទ

ពិសោធន៍ល្អៗរបស់ក្រុមប្រឹក្សាជាស្ត្រីនៅក្នុងខេត្តបាត់ដំបង

និងខេត្តកំពង់ឆ្នាំង (២). យល់ដឹងអំពីរបៀបនៃការរៀបចំសំណើជាក់លាក់សម្រាប់ដាក់ជូនក្រុមប្រឹក្សា 

នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា និងកិច្ចប្រជុំរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) និង (៣).  ពង្រឹងទំនាក់ទំនង

រវាងក្រុមប្រឹក្សាជាស្ត្រីក្នុងខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង។

 

របៀបវារៈសំខាន់ៗក្នុងសិក្ខាសាលារួមមាន៖ (១). ការចែករំលែកបទពិសោធន៍របស់ក្រុមប្រឹក្សាជាស្ត្រី  (២). បទបង្ហាញអំពីរបៀបនៃការរៀបចំ

សំណើដាក់ជូនក្រុមប្រឹក្សា ឬ គ.ក.ស.ក  (៣). ការងារជាក្រុមលើការរៀបចំសំណើ  (៤). ការពិភាក្សាអំពីបញ្ហាដែលជួបប្រទះ  (៥).

បទបង្ហាញអំពីការរៀបចំសំណើ  (៦). ការពិភាក្សាអំពីជំហានបន្ទាប់ដែលត្រូវធ្វើសម្រាប់សំណើដែលបានរៀបចំ។ 

 

បន្ទាប់ពីបានចូលរួមសិក្ខាសាលារយៈពេលមួយថ្ងៃកន្លះ ក្រុមប្រឹក្សាជាស្ត្រីមកពីខេត្តបាត់ដំបង និងក្រុមប្រឹក្សាជាស្ត្រីមកពីខេត្តកំពង់ឆ្នាំង បានយល់ដឹង

បន្ថែមទៀតនូវរបៀបសរសេរសំណើ ការចូលរួមធ្វើសេចក្ដីសម្រេច និងបានលើកឡើងនូវបញ្ហានានាដែលកើតមានឡើងនៅពេលបំពេញ

ការងារនៅមូលដ្ឋានដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសបានចែករំលែកបទពិសោធន៍ល្អៗពីក្រុមប្រឹក្សាស្ត្រីដ៏ទៃទៀត និងធ្វើឲ្យក្រុមប្រឹក្សា

ជាស្រ្តីមានទំនាក់ទំនងល្អព្រមទាំងចេះស្វែងរកការគាំទ្រដើម្បីដោះស្រាយបញ្ហា។

 

ចុងបញ្ចប់នៃសិក្ខាសាលាក្រុមប្រឹក្សាជាស្ត្រីនៃខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំងបានសំណូមពរ ស្នើសុំឲ្យមានសិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពលើផ្នែកពាក់ព័ន្ធបន្ថែមទៀតនៅពេលខាងមុខ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់