សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​គោលកាណ៍​ណែនាំ​បច្ចេក​ទេស​សម្រាប់​រៀប​ចំ​ផែន​ការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះ​អាសន្ន​ថ្នាក់​ខេត្ត​ ក្រុង​ ស្រុក​ និង​ឃុំ​សង្កាត់​

ខេត្តព្រះវិហារ ១៧ តុលា ២០១៣៖ ដើម្បីបង្កើនការយល់ដឹងអំពី ទស្សនទាននៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការទទួលបាននូវធាតុចូល សម្រាប់រៀបចំសេចក្ដីព្រាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នឆ្នាំ២០១៤…

ខេត្តព្រះវិហារ ១៧ តុលា ២០១៣៖ ដើម្បីបង្កើនការ យល់ដឹងអំពី ទស្សនទាននៃការគ្រប់គ្រងគ្រោះ មហន្តរាយ និងការទទួលបាន នូវធាតុចូល សម្រាប់ រៀបចំសេចក្ដីព្រាងផែនការត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្នឆ្នាំ២០១៤ ទីចាត់ការអន្តរវិស័យ ទីប្រឹក្សាផអ៣ ព្រមទាំងមាន ការគាំទ្រ ជំនាញ បច្ចេកទេស ពីមន្ត្រីកម្មវិធីសិទ្ធិកុមារតំបន់សៀមរាប អង្គការការីតាស់កម្ពុជា និងអង្គការទស្សន ពិភពលោក បានសហការគ្នា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្ដីពី គោលការណ៍ណែនាំបច្ចេកទេស សម្រាប់រៀបចំ ផែនការត្រៀម បម្រុងឆ្លើយតបគ្រោះអាសន្ន ថ្នាក់ខេត្តក្រុង ស្រុក និងឃុំសង្កាត់ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣។

 

ការរៀបចំឡើងអោយមានសិក្ខាសាលានេះ គឺជាមោទនភាពមួយដែលរដ្ឋបាល ខេត្តព្រះវិហារបានទទួលកិច្ចសហការគាំទ្រ យ៉ាងពេញទំហឹងរួមគ្នា រវាងអង្គការយូនីសែហ្វ អង្គការមិនមែនរដ្ឋាភិបាលដែលជាដៃគូអភិវឌ្ឍន៍ ទីប្រឹក្សាផអ៣ រួមជាមួយរដ្ឋបាលខេត្ត ដើម្បីជំរុញ និងសម្រេចបាន នូវផែនការលើកទី១របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ សម្រាប់ឆ្នាំ២០១៤។ 

សិក្ខាសាលានេះ មានការចូលរួមជាអធិបតីដោយ លោក កាន់ វុឌ្ឍី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ តំណាងគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត តំណាងសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្ត តំណាងមន្ទីរជំនាញពាក់ព័ន្ធ អង្កការដៃគូអភវឌ្ឍន៍ អភិបាលក្រុងស្រុកទាំង៨ និងតំណាងឃុំសង្កាត់ចំនួន៣០ ដែលមានវត្តមានអ្នកចូលរួមសរុបចំនួន៥៩នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់។  

ប្រធានបទសំខាន់ៗដែលត្រូវបានពិភាក្សាក្នុងសិក្ខាសាលាមានដូចជា៖ ទស្សនទាន និងការគ្រប់គ្រងគ្រោះមហន្តរាយ យន្តការ រចនាសម្ព័ន្ធ តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ផែនទីភ្នាក់ងារពាក់ព័ន្ធ មេរៀនបទពិសោធន៍ឆ្លើយតបគ្រោះ មហន្តរាយខេត្តកន្លងមក ផលប៉ះពាល់ពីគ្រោះមហន្តរាយទៅលើស្ត្រី កុមារ និងក្រុមងាយរងគ្រោះ ការវិភាគក្រុមងាយរងគ្រោះ ការរៀបចំផែនទី មុខសញ្ញាគ្រោះថ្នាក់ និងកម្រិតហានិភ័យ ការកំណត់ហានិភ័យ ព្រមទាំងផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន និងវិធីសាស្ត្រដើម្បីកំណត់ធនធាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

ជាលទ្ធផលបន្ទាប់ពីសិក្ខាសាលា ហានីភ័យចំនួន៦ ត្រូវបានយកមករៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន ឆ្នាំ២០១៤ រួមមាន៖ ជំនន់ទឹកភ្លៀង គ្រោះរាំងស្ងួត ខ្យល់ព្យុះកន្ត្រាក់ អគ្គីភ័យ ជំនន់រដូវ និងទំនាស់ទល់ដែន។ 

យោងតាមផែនការសកម្មភាពនិងថវិកានៃសេចក្តីសម្រេចរួមរបស់រដ្ឋបាលខេត្តព្រះវិហារឆ្នាំ២០១៣បានបង្ហាញថា អង្គការយូនីសែហ្វ បានផ្ដល់ថវិកាតាមរយៈកម្មវិធីផអ៣  ក្នុងការគាំទ្រដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីអាចមានលទ្ធភាព កៀងគរធនធានបន្ថែមសម្រាប់រៀបចំផែនការឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះបន្ទាន់ដែលបណ្ដាលមកពីគ្រោះមហន្តរាយទឹកជំនន់ រហ័ស(ជំនន់ទឹកភ្លៀង)ខ្យល់ព្យុះកន្ត្រាក់ និងគ្រោះរាំងស្ងួតជាដើម។ល៕ ដោយ៖ លោកស្រី នុត សាមាន ទីប្រឹក្សាផអ៣ ខេត្តព្រះវិហារ

 

 

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់