សិក្ខាសាលា​ឆ្លុះបញ្ចាំង ស្ដីពី​ការ​អនុវត្ត​ថវិកា​របស់​រដ្ឋបាល​ក្រុង ស្រុក

រាជធានីភ្នំពេញ ៤ តុលា ២០១៣៖ អនុកម្មវិធីទី៤ នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) អនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីការអនុវត្តថវិការបស់រដ្ឋបាលក្រុង ស្រុក…

រាជធានីភ្នំពេញ ៤ តុលា ២០១៣៖ អនុកម្មវិធីទី៤ នៃផែនការអនុវត្តរយៈពេល

បីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) អនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

កាលពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពី

ការអនុវត្តថវិការបស់រដ្ឋបាលក្រុង ស្រុក ដោយមានការចូលរួមពីមន្ត្រីជំនាញមកពី២៤

រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធនានា ដែលមានចំនួនសរុប២៤២ នាក់ (ស្ត្រី៥៩នាក់)។

 

សិក្ខាសាលានេះមានគោលបំណងដើម្បី៖ (១). ឲ្យមន្ត្រីពាក់ព័ន្ធនឹងបានយល់ដឹង

អំពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលក្រុង ស្រុក ឆ្នាំ២០១៣  (២). បង្ហាញវឌ្ឍនភាព

នៃការអនុវត្តថវិកាក្រុង ស្រុក ២០១៣ និងគម្រោងថវិកាក្រុង ស្រុក ឆ្នាំ២០១៤  (៣). គាំទ្រយន្តការនៃដំណើរការការអនុវត្តថវិការបស់រដ្ឋបាល

ថ្នាក់ក្រោមជាតិ (៤). ស្នើសុំឧបត្ថម្ភថវិកាប្រចាំត្រីមាសរបស់រដ្ឋបាលក្រុង ស្រុក (៥). ឲ្យមន្ត្រីពាក់ព័ន្ធនឹងបានយល់ដឹងអំពីវឌ្ឍនភាពនៃការ

រៀបចំអង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងបានយល់ដឹងអំពីដំណើរការនៃកិច្ចលទ្ធកម្មគម្រោងរបស់រដ្ឋបាលក្រុង

ស្រុក សម្រាប់ឆ្នាំ២០១៣។ 

ឯកឧត្ដម លីវ ប៊ុនហៃ អគ្គលេខាធិការរងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ក្នុងសិក្ខាសាលា

នោះថា « ពីមួយឆ្នាំទៅមួយឆ្នាំ ថវិការបស់រដ្ឋបាលក្រុង ស្រុកកាន់តែមានទំហំធំឡើងៗ ហើយការ

អនុវត្តថវិកាកាន់តែមានភាពស្មុគស្មាញ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែង

យល់ជាប្រចាំ»។

 

ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា ឆ្នាំ២០១៣នេះ គឺជាឆ្នាំដំបូងដែលរដ្ឋបាលក្រុង ស្រុកមានថវិកា

ផ្ទាល់របស់ខ្លួន ហើយយើងទទួលស្គាល់ថា រដ្ឋបាលក្រុង ស្រុកទាំងអស់បានជួបប្រទះនូវបញ្ហាប្រឈម

និងការលំបាកជាច្រើនទាំងការរៀបចំនិងការអនុវត្តថវិកា។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងពិនិត្យមើលឡើងវិញពីយន្តការគាំទ្របន្ថែម

ទៀតដល់រដ្ឋបាលក្រុង ស្រុក ដើម្បីធានាថារដ្ឋបាលក្រុង ស្រុកអាចមានសមត្ថភាពសមស្របក្នុងការរៀបចំនិងអនុវត្តថវិការបស់ខ្លួន។

 

ទន្ទឹមគ្នានេះដែរ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំ លិខិតបទដ្ឋានគតិយុត្តិដែលនៅ

សេសសល់មួយចំនួនបន្ថែមទៀត។

 

យោងតាមច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលបានចេញនូវលិខិតបទដ្ឋាន

គតិយុត្តិសំខាន់ៗ និងចាំបាច់មួយចំនួន សម្រាប់ជាមូលដ្ឋានបម្រើឲ្យការរៀបចំ និងអនុវត្តថវិការបស់រដ្ឋបាលក្រុង ស្រុក។ សម្រាប់ឆ្នាំ២០១៣

រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាចំនួន៨០.៣១២លានរៀល (ដែលរួមបញ្ចូលថវិកាសង្កាត់២០.៨៦៦លានរៀល) និងដៃគូអភិវឌ្ឍន៍ SIDA បាន

ផ្ដល់ចំនួន៤លានដុល្លារ (១៥.៩៦៧.៩៧០.០០០រៀល)សម្រាប់រដ្ឋបាលក្រុង ស្រុកទូទាំងប្រទេស៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់