សិក្ខាសាលា​ការ​កសាង​ផែនការ​ត្រៀម​បម្រុង​ឆ្លើយ​តប​គ្រោះ​អាសន្ន​របស់​ខេត្ត​ប៉ៃលិន​

ប៉ៃលិន ២២ តុលា ២០១៣៖ផ្អែកតាមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយសេចក្តីណែនាំបច្ចេកទេស សម្រាប់ការរៀបចំកសាងផែនការ ត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្ន និងផ្អែកតាមដំណើរការ រៀបចំកសាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន…

 

ប៉ៃលិន ២២ តុលា ២០១៣៖ផ្អែកតាមសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ សេចក្តីណែនាំបច្ចេកទេស សម្រាប់ការរៀបចំ កសាងផែនការ ត្រៀមបម្រុង ឆ្លើយតប គ្រោះអាសន្ន និងផ្អែកតាមដំណើរការៀបចំ កសាងផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន ព្រមទាំងមាន ការគាំទ្របច្ចេកទេសពីទីប្រឹក្សាផអ៣ លេខាធិការដ្ឋាននៃគណៈធម្មាធិការគ្រប់គ្រង គ្រោះ មហន្តរាយខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាមួយស្ដីពី ការកសាងផែនការ ត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្ន ដើម្បីផ្សព្វផ្សាយពីការគ្រប់គ្រង គ្រោះមហន្តរាយ និងដំណើរការកសាងផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ។

 

សិក្ខាសាលានេះ មានការចូលរួមជាអធិបតីដោយ ឯកឧត្តម កាន រិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត ប៉ៃលិន ឯកឧត្តម អ៊ី ឈាន ប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងជាអភិបាល នៃ គណៈអភិបាលខេត្ត ព្រមទាំងសមាជិក គណៈ កម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងក្រុមប្រឹក្សាខេត្ត តំណាងក្រុមប្រឹក្សានិងគណៈអភិបាលក្រុង-ស្រុក នាយករដ្ឋ បាលក្រុង-ស្រុក តំណាងស្នងការនគរបាលខេត្ត កងរាជអវុធហត្ថខេត្ត និងសឹករងខេត្ត តំណាងកាកបាទក្រហមខេត្ត មេឃុំ-ចៅសង្កាត់ មន្ត្រីបង្គោល កិច្ចការនារី និងកុមារឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន៨៨រូប ក្នុងនោះស្ត្រី២៤រូប។  

 

មានប្រធានបទសំខាន់ៗជាច្រើនដែលបានលើកយកមកពិភាក្សាក្នុងសិក្ខាសាលា ដែលក្នុងនោះរួមមាន៖ ទស្សនទាននៃ គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ យន្តការ រចនាសម្ព័ន្ធ តួនាទី និងការទទួលខុសត្រូវរបស់ គណៈកម្មាធិការគ្រប់គ្រង គ្រោះមន្តរាយថ្នាក់ក្រោមជាតិ ផែនទីភ្នាក់ងារពាក់ព័ន្ធ ព្រមទាំងមេរៀនបទពិសោធន៏ឆ្លើយតបគ្រោះមហន្តរាយខេត្តកន្លងមក។ 

ក្នុងនោះដែរបញ្ហាដទៃទៀតដូចជា ផលប៉ះពាល់ពីគ្រោះមហន្តរាយទៅលើស្រ្តី កុមារ និងក្រុមងាយរងគ្រោះ ការវិភាគក្រុម ងាយរង គ្រោះ ការៀបចំផែនទី មុខសញ្ញាគ្រោះថ្នាក់ និងកម្រិត/ទំហំហានិភ័យ សេណារីយ៉ូ និងកម្រិតហានិភ័យ ផែនការត្រៀមបម្រុង ឆ្លើយ តបគ្រោះអាសន្ន និងវិធីសាស្រ្ត ដើម្បីកំណត់ធនធាននៅថ្នាក់ក្រោមជាតិ ក៏ត្រូវបានលើកយកមកពិភាក្សាក្នុងសិក្ខាសាលាផងដែរ។

 

ដោយផ្អែកតាមមេរៀន និងបទពិសោធន៏កន្លងមក សិក្ខាសាលាបានកំណត់ មុខសញ្ញាគ្រោះមហន្តរាយផ្សេងៗដើម្បី យកមករៀបចំ ផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន សម្រាប់ឆ្នាំ២០១៤ រួមមាន៖ ទឹកជនន់ ជំនន់រហ័ស(ទឹកភ្លៀង) គ្រោះរាំងស្ងួត ខ្យល់ព្យុះ កន្ត្រាក់ ជម្ងឺឆ្លងមនុស្សសត្វ និងសត្វល្អិតបំផ្លាញ។

ក្នុងនោះដែរ គ្រប់មន្ទីរ អង្គភាព ស្ថាប័នទាំងអស់ដែលបានចូលរួមសិក្ខាសាលា បានបេ្តជ្ញាចិត្តផ្តល់នូវ ធនធានមនុស្ស សម្ភារៈ និង មធ្យោបាយនានា សម្រាប់ត្រៀមបម្រុងឆ្លើយតប ទៅតាមមុខសញ្ញាគ្រោះមហន្តរាយនីមួយៗផងដែរ៕ អត្ថបទ៖ លោក រុន ធី។

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់