សម្ព័ន្ធ​ភាព​ជាតិ​ឃុំ សង្កាត់​រៀបចំ​ក្រមសីលធម៌​សម្រាប់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ១០ កញ្ញា ២០១៣៖ សម្ព័ន្ធភាពជាតិឃុំ សង្កាត់នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំក្រមសីលធម៌សម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ព្រោះវានឹងផ្ដល់គុណតម្លៃបន្ថែមដល់ការងារក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ 

ភ្នំពេញ ១០ កញ្ញា ២០១៣៖ សម្ព័ន្ធភាពជាតិឃុំ សង្កាត់នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំក្រមសីលធម៌សម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ

ព្រោះវានឹងផ្ដល់គុណតម្លៃបន្ថែមដល់ការងារក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ជាពិសេសទទួលការទុកចិត្ត និងគោរពពីសំណាក់

ប្រជាពលរដ្ឋ   ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា។

 

ដោយមានការគាំទ្រពីគម្រោងលើកកម្ពស់សេវាក្រុមប្រឹក្សាមូលដ្ឋាន អង្គការUNDP/ACES, EU និងសម្ព័ន្ធភាពជាតិឃុំ សង្កាត់បានជួល

អ្នកជំនាញការអន្តរជាតិរយៈពេល២០ថ្ងៃដើម្បីមករៀបចំចងក្រងឯកសារក្រមសីលធម៌សម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ 

 

បន្ទាប់ពីបានរៀបសេចក្ដីព្រាងក្រមសីលធម៌ចប់សព្វគ្រប់ហើយ សម្ព័ន្ធភាពជាតិបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាង

ក្រមសីលធម៌ដើម្បីស្វែងរកធាតុចូលបន្ថែម ក្នុងន័យចង់ឲ្យក្រមសីលធម៌មានលក្ខណៈកាន់តែស៊ីជម្រៅ និងមានអត្ថន័យយ៉ាង

ត្រចះត្រចង់ថែមមួយកម្រិតទៀត ដែលសិក្ខាសាលានេះមានអ្នកពាក់ព័ន្ធចូលរួមសរុបចំនួន៧៤នាក់ (ស្រ្តី១៤នាក់)។ 

 

អ្នកចូលរួមក្នុងសិក្ខាសាលា បានគាំទ្រជាខ្លាំងចំពោះការរៀបចំឲ្យមានក្រមសីលធម៌សម្រាប់  ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ

នេះ ដោយលាន់មាត់ថា ការបង្កើតឲ្យមានក្រមសីលធម៌គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងផ្ដល់នូវគុណតម្លៃបន្ថែមដល់

ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិរបស់យើងអនុវត្តការងារប្រចាំថ្ងៃប្រកបដោយវិជ្ជាជីវៈខ្ពស់។

 

 

ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា ការធ្វើឲ្យមានក្រមសីលធម៌សម្រាប់

ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ គឺពិតជាសំខាន់ណាស់ ព្រោះវានឹងធ្វើឲ្យក្រុមប្រឹក្សារបស់យើងកាន់តែយកចិត្តទុកដាក់មួយ

កម្រិតទៀតលើការងាររបស់ខ្លួនក្នុងការផ្ដល់សេវានានាជួនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ ឯកឧត្ដម

បានសំណូមពរឲ្យសមាជិក មាជិកានៃអង្គសិក្ខាសាលាពិចារណាឲ្យក្រមសីលធម៌គួរផ្ដោតតែទៅលើភាពថ្លៃថ្នូរ

ភាពជាតំណាង និងតម្លាភាពដែលជាតម្លៃស្នូល។

 

មានមតិនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដម ណាំ ទុំ ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តបានមានប្រសាសន៍ថា ការមានសមត្ថភាពតែមួយ

សម្រាប់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិរបស់យើងមិនទាន់គ្រប់គ្រាន់នៅឡើយទេ អ្វីដែលសំខាន់ និងពិសេសទៀតនោះក្រុមប្រឹក្សារបស់យើងត្រូវតែមាន

ក្រមសីលធម៌។ ព្រោះក្រមសីលធម៌បានជួយឲ្យក្រុមប្រឹក្សារបស់យើងអនុវត្តការងារដែលមានវិជ្ជាជីវៈខ្ពស់ ជាពិសេសនោះនៅពេលដែលយើង

អនុវត្តការងារ ឬក៏ការរស់នៅប្រចាំថ្ងៃរបស់យើងប្រកបដោយក្រមសីលធម៌ខ្ពស់យើងប្រាកដជាទទួលបាននូវការគោរព

ទុកចិត្តខ្ពស់ពីមជ្ឈដ្ឋានខាងក្រៅដែលមានដូចជា ប្រជាពលរដ្ឋ ស្ថាប័ននានា និងដៃគូអភិវឌ្ឍន៍ផងដែរ។ នៅពេលដែលមានជំនឿ

ទុកចិត្ត មានការគោរពពីសំណាក់ប្រជាពលរដ្ឋ ស្ថាប័ននានា និងដៃគូអភិវឌ្ឍន៍ នោះសមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិរបស់យើងនឹងមានការរីកចម្រើននៅថ្ងៃអនាគត។

 

គួរំលឹកផងដែរថា មុននឹងរៀបចំសេចក្ដីព្រាងក្រមសីលធម៌នេះ អ្នកជំនាញការបរទេសបានជួបពិភាក្សាជាមួយអ្នកពាក់ព័ន្ធ

មួយចំនួនដូចជាៈ អង្គការ GIZ ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ៕ អនុកម្មវិធីទី៦ ដោយ៖ លោក ឈុន កុសល មន្ត្រីទំនាក់ទំនងនៃសម្ព័ន្ធភាពជាតិឃុំ សង្កាត់

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់