សន្និបាតបូកសរុបការងារឆ្នាំ២០១២ និងលើកទិសដៅការងារឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ២៦ កុម្ភៈ ២០១៣៖ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១២ និងលើកទិសដៅការងារឆ្នាំ២០១៣ នៅទីស្តីការក្រសួងមហាផ្ទៃ…

ភ្នំពេញ ២៦ កុម្ភៈ ២០១៣៖ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២០-២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០១២ និងលើកទិសដៅការងារឆ្នាំ២០១៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

សន្និបាតបានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយនគរបាលជាតិ

ជាន់ខ្ពស់ ថ្នាក់ដឹកនាំផ្នែករដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ តំណាងក្រសួង

ស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា អភិបាល នាយក

រដ្ឋបាល ស្នងការនគរបាល រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធនានា សរុប

ប្រមាណ ៦០០នាក់។

 

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមាន

ប្រសាសន៍តាមរយៈសុន្ទរកថា និងសេចក្តីរាយការណ៍ថា ក្នុងឆ្នាំ២០១២

កន្លងមកនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងមហាផ្ទៃ កងកម្លាំង

នគរបាលជាតិទាំងមូល និងអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ

មានមោទនភាពយ៉ាងក្រៃលែង ដោយបានរួមសហការក្នុងការរក្សាការពារ

សន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរសម្រាប់ព្រឹត្តិការណ៍ជាតិ

សំខាន់ៗ។

 

ទន្ទឹមនេះមន្ត្រីរាជការស៊ីវិលនៃក្រសួងមហាផ្ទៃនិងកងកម្លាំងនគរបាលជាតិ

ទាំងមូលព្រមទាំងអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិបានពុះពារ

ប្រឹងប្រែងសម្រេចបានសមិទ្ធផលនានាជាច្រើនដើម្បីបន្តចូលរួមចំណែក

សម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ

ដំណាក់កាលទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា។

 

អង្គសន្និបាតក៏បានធ្វើការផ្សព្វផ្សាយអនុក្រឹត្យស្តីពីការផ្តល់សេវារដ្ឋបាល

នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ តម្លាភាព គណនេយ្យភាព

ការលុបបំបាត់ការយកកំរៃសេវាមិនស្របច្បាប់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង

អំពើពុករលួយ។ អនុក្រឹត្យនេះ គឺជាការផ្តល់គោលការណ៍ណែនាំតម្រង់

ទិស ការផ្តល់សេវារដ្ឋបាល ជាមួយការអនុវត្ត គោលនយោបាយវិមជ្ឈការ

និងវិសហមជ្ឈការ ការពង្រឹងរដ្ឋបាលឯកភាព ក្រោមការផ្តួចផ្តើម ការចង្អុល

ដឹកនាំការគាំទ្រ និងការតម្រង់ទិសជាប្រចាំរបស់សម្តេចអគ្គមហាសេនា

បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតាំងពីដំណាក់កាលចាប់ផ្តើមជារៀងរហូតមក។

 

ឯកឧត្តម ស ខេង មានប្រសាសន៍បន្តថា ចំពោះកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គសន្និបាតបានស្នើឲមានការយកចិត្តទុក

ដាក់ថែមទៀត ក្នុងការគាំទ្រ និងការចូលរួមពីក្រសួង ស្ថាប័ននានា ក្នុងលក្ខណៈជាប្រព័ន្ធមួយ លើការផ្ទេរមុខងារ និងធនធាន

ការបណ្តុះបណ្តាលកសាងសមត្ថភាព ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ការពង្រឹងរបៀបរបបការងារ និងទំនាក់ទំនងការងាររបស់

មន្ត្រីជាប់ឆ្នោត និងមន្ត្រីតែងតំាង សំដៅឲដំណើរការកំណែទម្រង់ដ៏សំាញុំា និងរសើបនេះ ដំណើរការទៅមុខជាជំហានៗស្របតាម

គោលដៅដែលរំពឹងទុក។

 

ថ្លែងក្នុងពិធីបិទសន្និបាត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ

កម្ពុជា បានមានប្រសាសន៍ ដោយលើកឡើងនូវសមិទ្ធផលសម្រេចបាននៅក្នុងឆ្នាំ២០១២ ទាក់ទងនឹងកំណែ

ទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ និង

វិសហមជ្ឈការ ដែលក្រសួងមហាផ្ទៃបានបន្តសហការ សម្របសម្រួល និងជំរុញ ដំណើរការកំណែទម្រង់

ដ៏សាំញ៉ាំ និងរសើបនេះ ឱ្យបន្តវិវត្តទៅមុខជាជំហានៗ ស្របតាមកម្មវិធីជាតិ រយៈពេល១០ឆ្នាំនិងផែនការ

អនុវត្តរយៈពេល៣ឆ្នាំដំបូងនៃកម្មវិធីជាតិនេះ។

 

សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០១២កន្លងទៅនេះ រួមមាន៖ ការបន្តពង្រឹងសមត្ថភាពស្ថាប័នគ្រប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ការ

បណ្តុះបណ្តាល កសាងសមត្ថភាពមន្ត្រីដែលបានដាក់ពង្រាយតាមរចនាសម្ព័ន្ធ និងប្រព័ន្ធថ្មី ដែលបានរៀបចំឡើងវិញកាលពីឆ្នាំ

កន្លងទៅ ការប្រឹងប្រែងសម្របសម្រួល ដើម្បីកសាងរដ្ឋបាល ឯកភាពនៅថ្នាក់ក្រោមជាតិ ការគាំទ្រដល់ដំណើរការកសាងផែនការ

អភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការបង្កើតឱ្យមានមូលនិធិក្រុង

ស្រុក  ព្រមទាំងការគាំទ្រ និងការលើកម្ពស់សមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្ត គម្រោងនានា ដែលវិនិយោគ

ដោយធនធានរបស់រាជរដ្ឋាភិបាល ធនធានពីដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា។

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ជាគោលនយោបាយ និងគោលកាណ៍ ដោយបន្តជំរុញកម្មវិធី

កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យបន្តបោះជំហានទៅមុខ ប្រកបដោយចីរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់រៀបចំអង្គការ

កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ និងផែនការអនុវត្តរយៈពេល៣ឆ្នាំដំបូង

នៃកម្មវិធីជាតិនេះ។

 

ក្នុងបណ្តាឆ្នាំកន្លងទៅ ទោះបីកំណែទម្រង់នេះ សម្រេចបានសមិទ្ធផលមួយចំនួន គួរឱ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែនោះគ្រាន់តែជា

ដំណាក់កាលចាប់ផ្តើមតែប៉ុណ្ណោះ។ ពីព្រោះដំណើរការ ស្នូលនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គឺការផ្ទេរមុខងារ អំណាច

ធនធាន និងសមត្ថភាព ទៅឱ្យរដ្ឋបាលនានានៅថ្នាក់ក្រោមជាតិ ដើម្បីចាត់ចែងប្រើប្រាស់មុខងារ អំណាច ធនធាន និង សមត្ថភាព

ទាំងនោះ សំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងប្រកប

ដោយប្រសិទ្ធភាព។

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  មានប្រសាសន៍ថា៖ “ដូច្នេះ ក្នុងឱកាសនេះ  ខ្ញុំសូមគូសបញ្ជាក់ឡើងវិញអំពីតម្រូវការ

ចាំបាច់ដែលយើងទាំង់អស់គ្នាត្រូវតែថែរក្សា និងពង្រឹងជាប្រចាំនូវការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងដំណើរការកំណែទម្រង់នេះ។

រហូតមកដល់ពេលនេះ យើងបានបង្កើតរួចហើយនូវស្ថាប័នអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមាន

ក្រុមប្រឹក្សាជាប់ឆ្នោត និងមន្ត្រីតែងតាំងនានាក្នុងរចនាសម្ព័ន្ធ និងប្រព័ន្ធនៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ។  ក្នុងបរិការនេះ

រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានមុខងារ និងធនធានសមស្រប ដើម្បីអនុវត្តភារកិច្ចនានាតាមច្បាប់តម្រូវ។  ផ្អែកតាមកម្មវិធីជាតិ

និងផែនការអនុវត្តកម្មវិធីជាតិនេះ ចាប់ពីឆ្នាំ២០១៣ តទៅ  កំណែទម្រង់នេះតម្រូវឱ្យមានការផ្ទេរមុខងារ ធនធាន និងសមត្ថភាព

ជាក់លាក់ជាជំហានៗទៅឱ្យរដ្ឋបាលនានានៅថ្នាក់ក្រោមជាតិទាំងមូល”។

 

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានរំលឹកឡើងវិញដល់ក្រសួង ស្ថាប័ននានាត្រូវបន្តខិតខំ

តម្កល់ការប្តេជ្ញាចិត្តខាងនយោបាយ ដែលបានឯកភាពស្រុះស្រួលគ្នាឱ្យបានរឹងមាំ ដោយឥតងាករេ ដើម្បីរួមគ្នាបន្តជំរុញកំណែទម្រង់

នេះឱ្យបោះជំហានចូលក្នុងដំណាក់កាលថ្មីមួយទៀត។ ក្នុងន័យនេះ ការរៀបចំក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ លិខិត

បទដ្ឋានរបស់ក្រសួងស្ថាប័ននានានៅថ្នាក់ជាតិត្រូវតែគាំទ្រដល់ប្រព័ន្ធវិមជ្ឈការ វិសហមជ្ឈការ និងសិទ្ធិអំណាចរបស់រដ្ឋបាលថ្នាក់

ក្រោមជាតិ។  ដោយឡែក រដ្ឋបាលនានានៅថ្នាក់ក្រោមជាតិ ក៏ត្រូវតែខិតខំពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីប្រើប្រាស់មុខងារ អំណាច

និងធនធានដែលបានផ្ទេរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត សំដៅឆ្លើយតបតម្រូវការនានាជាអាទិភាពរបស់មូលដ្ឋាន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់