វេទិកា​ លាងដៃ​​នឹង​សាប៊ូ​ថ្នាក់​ឃុំ​នៅ​ខេត្ត​រតនៈគិរី​

ខេត្តរតនគិរី ០២ តុលា ២០១៣៖ ដើម្បីពង្រឹងការយល់ដឹងរបស់សិស្សានុសិស្ស សហគមន៍ មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា អោយកាន់តែ់យល់ដឹងស៊ីជម្រៅ អំពីសារៈសំខាន់នៃការលាងដៃ ជាមួយសាប៊ូ…

ខេត្តរតនគិរី ០២ តុលា ២០១៣៖ ដើម្បីពង្រឹង ការ យល់ដឹងរបស់សិស្សានុសិស្ស សហគមន៍ មូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា អោយកាន់តែយល់ដឹង ស៊ីជម្រៅ អំពីសារៈ សំខាន់នៃការលាងដៃ ជាមួយសាប៊ូ ការធ្វើ អនាម័យសុខភាពក្នុងជីវភាព រស់នៅប្រចាំថ្ងៃ នៅសាលា បឋមសិក្សា ភូមិក្រូច ឃុំឯកភាព ស្រុកអូរឃុំ ខេត្តរតនគិរី មានការប្រារព្ធទិវា លាងដៃ នឹងសាប៊ូ សម្រាប់ថ្នាក់ឃុំ កាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣។

 

ក្នុងវេទិកានេះមានការចូលរួម ពីអ្នកពាក់ព័ន្ធ ជាច្រើន ដែលរួមមាន លោក យ៉ាត កឿ អភិបាល រងស្រុកអូរជុំ លោក ហឺន  ចេន មេឃុំឯកភាព លោកស្រី គឹម រុង តំណាង គណៈកម្មការ ពិគ្រោះយោបល់ស្រ្តីនិងកុមារ អ្នកគ្រូ លោកគ្រូ ប្រជាពលរដ្ឋ និងសិស្សា នុសិស្សដែល សរុបអ្នកចូលរួមប្រមាណ ៣៤៦នាក់ ក្នុងនោះស្រ្តីចំនួន១៦៨នាក់ ដែលប្រជាពលរដ្ឋ៩០ភាគរយ ជាជនជាតិ ភាគតិចទំពួន។

 

លោក យ៉ាត កឿ អភិបាលរងស្រុកអូរជុំ បានមានមតិសំណេះសំណាល និងលើក ទឹកចិត្ត ដល់សិស្សានុសិស្សត្រូវតែអនុវត្ត លាងដៃ នឹងសាប៊ូ ធ្វើអនាម័យអោយបានល្អ ដើម្បីការពារមិនអោយមានមេរោគ។ លោកក៏បានបន្ថែមថា៖« ក្មួយៗទាំងអស់ ត្រួវយកចិត្ត ទុកដាក់ចំពោះការធ្វើ អនាម័យ ជៀសអោយ ផុតជំងឺឆ្លងផ្សេងៗ និងត្រូវ ណែនាំដល់មិត្តភក្ត័ដទៃទៀត»។

 

ដើម្បីពង្រឹងសមត្ថភាពយល់ដឹង របស់ សិស្សានុសិស្ស អំពីការលាងសំអាតដៃ ក្នុង អង្គទិវានេះ ក៏បានរៀបចំ ឲ្យមានការប្រកួតប្រជែង តាមរយៈការឆ្លើយសំណួរ ដែលទាក់ទងនឹងការលាងសំអាតដៃ ការងារ អនាម័យ និងការងារសុខភាព នឹង មានការ ផ្តល់ជូនរង្វាន់ ដល់សិស្សានុសិស្ស និង ប្រជាជនក្នុងសហគមន៍ ដែលបាន ឆ្លើយ សំណួរបានត្រឹមត្រូវ ។ 

 

 

ក្នុងវេទិកានោះ លោក ហឺន  ចេន មេឃុំ ឯកភាព ក៏បានប្រាប់ផលដែរ ពីទស្សនៈ វិស័យនៃ គោលនយោបាយជាតិ ស្តីពីវិស័យផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទថា នៅ ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ គ្រប់រូបនៅ សហគមន៍ជនបទ ត្រូវមានសេវា ផ្គត់ផ្គង់ទឹក ស្អាត និង អនាម័យគ្រប់គ្រាន់ ព្រមទាំង រស់នៅ ក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយ និរន្តភាព ។

 

ទិវាលាងដៃនឹងសាប៊ូពេលនេះ បានប្រព្រឹត្តិទៅ ដោយរលូន និងទទួលបាន លទ្ធផលល្អ តាមរយៈ ការធ្វើបង្ហាញ រូបភាព ផ្សេងៗ និងការអនុវត្តផ្ទាល់អំពី របៀប លាងសំអាតដៃ ពីសំណាក់ លោកអភិបាល រងស្រុក គណៈកម្មាធិការ ក្រុង ស្រុក គណៈកម្មាធិការទទួលបន្ទុក កិច្ចការនារី និងកុមារឃុំ ក្រុមប្រឹក្សាឃុំ និងលោកគ្រូ អ្នកគ្រូ ជាមួយនឹងការយកចិត្តទុកដាក់ របស់ សហគមន៍ និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួម ក្នុងការអនុវត្ត ជាក់ស្តែង ចំពោះការលាងសំអាតដៃនឹងសាប៊ូ ។  

 

ជាលទ្ធផល នៃការប្រារព្ធទិវានេះ បានបង្ហាញឲ្យឃើញថា ទាំងសហគមន៍ និងសិស្សានុសិស្សមានការយល់ដឹងច្រើន អំពីសារៈ សំខាន់នៃការលាងដៃ ។  ហើយសង្ឃឹមថា នៅក្រោយពេលបញ្ចប់ទិវានេះទៅ សហគមន៍ ក៏ដូចជា លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្ស អាចយកចំណេះដឹងនេះទៅណែនាំ ឬបង្ហាញបន្ត ដល់អ្នកពាក់ព័ន្ធ និងក៏ដូចជាពង្រឹងការអនុវត្ត អនាម័យទាំង នៅ ទីសាធារណៈ និងនៅតាមផ្ទះរៀងៗខ្លួន  ៕ អត្ថបទ៖ លោកស្រី អេង សុផា មន្រ្តីបច្ចេកទេសផែនការ តាមដាន និងវាយតម្លៃ នៃផអ៣។ 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់