វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ ខេត្ត​ព្រះវិហារ​

ខេត្តព្រះវិហារ ២៤ តុលា ២០១៣៖ ដើម្បីបង្ហាញពីគណនេយ្យភាព តម្លាភាព និងជាពិសេសដើម្បី បង្កភាពងាយស្រួល ដល់ ប្រជាពលរដ្ឋ មានការចូលរួម នៅមូលដ្ឋានដើម្បីជួបពិភាក្សា និងពិគ្រោះយោបល់ជាមួយតំណាងរបស់ខ្លួន…

 ខេត្តព្រះវិហារ ២៤ តុលា ២០១៣៖ ដើម្បីបង្ហាញពីគណ នេយ្យភាព តម្លាភាព និងជាពិសេសដើម្បីបង្កភាពងាយស្រួល ដល់ ប្រជាពលរដ្ឋ មានការចូលរួម នៅមូលដ្ឋានដើម្បីជួប ពិភាក្សា និងពិគ្រោះ យោបល់ជាមួយតំណាងរបស់ខ្លួន រដ្ឋបាល   សាលា ខេត្តព្រះវិហារនិង ក្រុមការងារផអ៣  ដោយមានការគាំ ទ្រថវិកា ពីអង្គការទស្សន ពិភពលោក បានរួមគ្នាប្រារព្ធវេទិកា ក្រុមប្រឹក្សាខេត្ត ជាលើកទី១ នៅស្រុករវៀង កាលពី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣។

 

 វេទិកាមួយនេះបានស្ដែងចេញនូវ កាលានុវត្តភាព ជាប្រវត្តិ សាស្ត្រ ថ្មីស្រឡាងមួយរបស់ ក្រុមប្រឹក្សាខេត្តអាណត្តិ ទីមួយនេះ សម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់  ក្រោម ជាតិ ដែលបង្ហាញអំពី គណនេយ្យភាព ពោះប្រជាពលរដ្ឋ ប្រកប ដោយតម្លាភាព។

អង្គវេទិកានេះដឹកនាំ និងសម្របសម្រួល ដោយ ឯកឧត្ដម ឡុង សុវណ្ណ ប្រធាន ក្រុមប្រឹក្សាខេត្ត និង មានការគាំទ្រពី គណៈ អភិបាល នាយករដ្ឋបាល ទីចាត់ការការចំណុះសាលាខេត្ត អង្គភាពលទ្ធកម្មខេត្ត ទីប្រឹក្សា ផអ៣ និងមន្ត្រី សម្របសម្រួល ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក និងមានអ្នកចូលរួមតំណាងប្រជាពលរដ្ឋទាំងបុរស ស្ត្រី អញ្ជើញមកពី ឃុំចំនួនប្រាំពីរ នៃឃុំទាំងដប់ពីរក្នុងស្រុករវៀង មេភូមិ មេឃុំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ការិយាល័យពាក់ព័ន្ធ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់សរុបមាន១៦១នាក់ ក្នុងនោះមានស្ត្រីចំនួន៦១នាក់ ។ 

 

ក្នុងវេទិកាក្រុមប្រឹក្សានេះ មានប្រធានបទសំខាន់ៗចំនួនដែលបានលើកយកមកពិភាក្សាដែលមានដូចជា សន្តិសុខសណ្តាប់ធ្នាប់សង្គម (គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព)ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ការងារអប់រំសិក្សាធិការ (ផ្តោតសំខាន់លើកុមារគ្រប់អាយុចូលរៀន) និងព្រមទាំងសុខភាព អនាម័យ និងមរណភាពមាតា និងទារកផងដែរ។

 

ក្នុងកម្មវិធីនេះផងដែរ ក៏មានការចូលរួមពីប្រជាពលរដ្ឋយ៉ាងផុសផុល ក្នុងការសួរជាចំណួរ ដល់វាគ្មិនដែលបានចូលរួម លើសពីនេះ ប្រជាពលរដ្ឋ ក៏មានសំណូមពរអោយបង្កើនចំនួនចូលរួម របស់ប្រជាពលរដ្ឋ អោយបាន កាន់តែច្រើន ម្យ៉ាង វេទិកានេះបានបង្ករ ឱកាស ដល់ពួកគាត់បាន បញ្ចេញ មតិយោបល់ផ្សេងៗ ដែលពួកគាត់ចង់និយាយយូរមកហើយ។ អត្ថបទ៖ លោកស្រី នុត សាមាន ទីប្រឹក្សាផអ៣។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់