វគ្គ​បណ្ដុះបណ្ដាល​រំលឹក​ឡើង​វិញ​ស្ដីពី​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​អនុសញ្ញា​ស៊ី-ដ​ ​ដល់​គ្រូ​បង្គោល

ពោធិ៍សាត់ ៤ កក្កដា  ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការលើកកម្ពស់សិទ្ធិ ស្ត្រី និងអនុសញ្ញាស៊ី-ដ ដល់គ្រូបង្គោលនៅខេត្តពោធិ៍សាត់…

ពោធិ៍សាត់ ៤ កក្កដា  ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការលើកកម្ពស់សិទ្ធិស្ត្រី និងអនុសញ្ញាស៊ី-ដ ដល់គ្រូបង្គោលនៅខេត្តពោធិ៍សាត់។

វគ្គបណ្ដុះបណ្ដាលនេះមានកិច្ចសហការ និងគាំទ្របច្ចេកទេសពីក្រសួងកិច្ចការនារី និងមានការជួយឧបត្ថម្ភពីអង្គការ UN-WOMEN ហើយមានគោលបំណងបំប៉នចំណេះដឹងបន្ថែមលើខ្លឹមសារនៃមាត្រាទាំងអស់នៃអនុសញ្ញាស៊ី-ដ និងស្វែងយល់បន្ថែមពីពិធីសារតាមជម្រើសនៃអនុសញ្ញាស៊ី-ដ។

មន្ត្រីពាក់ព័ន្ធមកពីខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងថ្នាក់ជាតិត្រូវបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដែលរួមមាន អនុកម្មវិធីទាំង៦នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិ ប្រធានផអ៣ថ្នាក់ខេត្ត តំណាងគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារ (គ.ក.ស.ក) ថ្នាក់ខេត្ត តំណាងទីចាត់ការផែនការ និងវិនិយោគ មន្ទីរកិច្ចការនារីខេត្ត មន្ត្រីបង្គោលគម្រោងលើកកម្ពស់សិទ្ធិស្ត្រីថ្នាក់ខេត្ត ទីប្រឹក្សាអភិវឌ្ឍន៍សមត្ថភាពខេត្ត មន្ត្រីបង្គោលគម្រោងលើកកម្ពស់សិទ្ធិស្ត្រីថ្នាក់ស្រុក តំណាងអង្គការ UN-WOMEN និងតំណាងក្រសួងកិច្ចការនារី  ដែលមានចំនួនសរុប៣៧នាក់ (ស្ត្រី១៨នាក់)។

អ្នកចូលរួមបានសិក្សាស្វែងយល់អំពី (១).ច្បាប់ សិទ្ធិមនុស្សជាសាកល និងសិទ្ធិស្ត្រី (២).សមាសធាតុដើមឈើនៃអនុសញ្ញាស៊ី-ដ និងខ្លឹមសារនៃមាត្រានីមួយៗនៃអនុសញ្ញាស៊ី-ដ (៣).តួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាល តួនាទីរបស់គណៈកម្មាធិការ CEDAW និងអនុសាសន៍ទូទៅ (៤). វិធានការពិសេស និងបណ្ដោះអាសន្ន (៥).ទំនាក់ទំនងរវាងអនុសញ្ញាស៊ី-ដ និងរដ្ឋធម្មនុញ្ញ (៦).ទំនាក់ទំនងរវាងអនុសញ្ញាស៊ី-ដ ផែនការសកម្មភាពទីក្រុងប៉េកាំង និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។

បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះ គ្រូឧទ្ទេសនឹងយកចំណេះដឹងទាំងនេះទៅចែករំលែក និងផ្សព្វផ្សាយបន្តដល់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់ខ្លួន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់