វគ្គ​តម្រង់​ទិស​ដល់​ក្រុមការងារ​គម្រោងLGCC II ខេត្ត​តាកែវ និង ខេត្ត​បាត់ដំបង

ភ្នំពេញ ១១ មិថុនា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាតម្រង់ទិសក្រុមការងារគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី២ (LGCC II)…

ភ្នំពេញ ១១ មិថុនា ២០១៣៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ

សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាលពី

ថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំសិក្ខាសាលាតម្រង់ទិសក្រុម

ការងារគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់

កាលទី២ (LGCC II)   នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

សិក្ខាសាលានេះមានការចូលរួមពីប្រធានផែនការអនុវត្តរយៈពេលបីឆ្នាំ

ដំបូង ២០១១-២០១៣ (ផអ៣)ថ្នាក់ខេត្ត ក្រុមការងារគម្រោង LGCC II

ថ្នាក់ខេត្ត ក្រុមការងារគម្រោងថ្នាក់ខេត្ត ប្រធានគ្រប់គ្រងទីប្រឹក្សាខេត្ត ទីប្រឹក្សាហិរញ្ញវត្ថុខេត្ត ទីប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធខេត្តតាកែវ និងខេត្តបាត់ដំបង មន្ត្រី UNDP UNCDF និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត សរុបចំនួន១៩នាក់ (ស្រ្តី៤នាក់)។

សិក្ខាសាលានេះមានគោលបំណងដើម្បី៖ (១). ពង្រឹងសមត្ថភាពក្រុមការងារលើទស្សនទានការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃការកាត់បន្ថយភាពងាយរងគ្រោះ (VRA) (២). បង្កើនការយល់ដឹងដល់ក្រុមការងារអំពីទិដ្ឋភាពរួមរបស់គម្រោង LGCC II (៣). បង្កើនការយល់ដឹងដល់ក្រុមការងារអំពីលំហូររបាយការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុគម្រោង។

ប្រធានបទសំខាន់ៗក្នុងសិក្ខាសាលារួមមាន៖ (១). ទស្សនទានការប្រែប្រួលអាកាសធាតុ (២). គោលការណ៍ណែនាំស្ដីពី VRA (៣). ទិដ្ឋភាពរួមរបស់គម្រោង LGCC (៤). ក្របខ័ណ្ឌលទ្ធផលគម្រោង (៥). ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ (៦). លំហូររបាយការណ៍៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់