វគ្គបណ្តុះបណ្តាលស្តីពី “ជំនាញអភិវឌ្ឍសមត្ថភាព” ដល់ក្រុមអភិវឌ្ឍសមត្ថភាពថ្នាក់ខេត្ត និងទីប្រឹក្សាក្រុង ស្រុក

រតនគិរី  ២៨ មិថុនា ២០១៣៖ ដោយមានការជួយគាំទ្រពីទីប្រឹក្សាអភិវឌ្ឍសមត្ថភាពថ្នាក់ខេត្ត ទីចាត់ការគ្រប់គ្រងធនធានមនុស្សនៃខេត្តរតនគិរី កាលពីថ្ងៃទី២០-២៦ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ”ជំនាញអភិវឌ្ឍសមត្ថភាព” ដល់ក្រុមអភិវឌ្ឍសមត្ថភាព…

រតនគិរី  ២៨ មិថុនា ២០១៣៖ ដោយមាន

ការជួយគាំទ្រពីទីប្រឹក្សាអភិវឌ្ឍសមត្ថភាព

ថ្នាក់ខេត្ត ទីចាត់ការគ្រប់គ្រងធនធាន

មនុស្សនៃខេត្តរតនគិរី កាលពីថ្ងៃទី

២០-២៦ ខែមិថុនា ឆ្នាំ២០១៣ បានរៀបចំ

វគ្គបណ្តុះបណ្តាលស្តីពី ”ជំនាញអភិវឌ្ឍ

សមត្ថភាព” ដល់ក្រុមអភិវឌ្ឍសមត្ថភាព

ថ្នាក់ខេត្ត និងទីប្រឹក្សាក្រុង ស្រុក ដែល

មានអ្នកចូលរួមចំនួន២៧នាក់

(ស្ដ្រី១០នាក់)។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ជូនសិក្ខាកាមនូវតម្រូវការចាំបាច់សម្រាប់ការកសាងសមត្ថភាព ដល់ក្រុមអភិវឌ្ឍសមត្ថភាពថ្នាក់ខេត្តដែលទើបបង្កើតថ្មី ។ វិធីសាស្រ្តសម្រាប់វគ្គបណ្តុះបណ្តាលនេះមាន៖ សំណួរបំផុសគំនិត ការធ្វើបទបង្ហាញ ការសម្របសម្រួលក្រុមពិភាក្សា ការសំដែងតួរ ល្បែងថាមពល ការចែករំលែកនូវមេរៀនបទពិសោធន៍ល្អៗ និងការវាយតម្លៃវគ្គបណ្ដុះបណ្ដាលដោយសិក្ខាកាមផ្ទាល់ ។

ខ្លឹមសារសំខាន់នៅក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖ (១).តួនាទី និងភារកិច្ចនៃក្របខ័ណ្ឌការងាររបស់ក្រុមអភិវឌ្ឍសមត្ថភាពថ្នាក់ខេត្ត (២).ក្រឹត្យក្រម គោលការណ៍ និងសកម្មភាពនៃការសម្របសម្រួល (៣).ការតាក់តែងអន្តរាគមន៍អភិវឌ្ឍសមត្ថភាព និងការលើកទឹកចិត្តឱ្យមានចូលរួម (៤).ការបង្កើតសម្ភារៈជំនួយសម្រាប់ផ្តល់អន្តរាគមន៍អភិវឌ្ឍសមត្ថភាព (៥).ការដោះស្រាយស្ថានភាពលំបាក ការលើកទឹកចិត្តឱ្យមានការចូលរួម និងការបញ្ជ្រាបយេនឌ័រ (៦).វិធីសាស្រ្តតាមបែបចូលរួម (៧).ជំនាញចាំបាច់សម្រាប់ផ្តល់អន្តរាគមន៍អភិវឌ្ឍសមត្ថភាព។

ក្នុងរយៈពេល៥ថ្ងៃនេះ ក្រុមអ្នកសម្របសម្រួលវគ្គ បានខិតខំប្រឹងប្រែងប្រើប្រាស់នូវវិធីសាស្រ្តល្អៗ ក្នុងការ ផ្ទេរចំណេះដឹងដល់សិក្ខាកាម។ ដោយមានការខិតខំប្រឹងប្រែងរៀនសូត្រ សិក្ខាកាមបានទទួលនូវចំណេះដឹង និងមេរៀនបទពិសោធន៍ល្អៗពីអ្នកសម្របសម្រួលវគ្គ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។

ផ្អែកតាមលទ្ធផលនៃការវាយតម្លៃលើការសិក្សាដោយសិក្ខាកាមផ្ទាល់បានបង្ហាញថា វគ្គបណ្តុះបណ្តាលនេះទទួល បានលទ្ធផលល្អ ដោយកម្រិតនៃការយល់ដឹងរបស់សិក្ខាកាមនៅមុនវគ្គបណ្តុះបណ្តាលមានត្រឹមតែ ៣៩.១៣% ប៉ុណ្ណោះ។ ប៉ុន្តែ នៅក្រោយការបណ្តុះបណ្តាល កម្រិតនៃការយល់ដឹងរបស់សិក្ខាកាមបានកើនឡើងរហូតដល់ ៦៦.០៩% ។ ដូច្នេះ ចំណេះដឹងរបស់សិក្ខាកាមបានកើនឡើងចំនួន ២៦.៩៦%៕ ដោយ៖ លោក ញ៉ុញ វុឌ្ឍី ទីប្រឹក្សាអភិវឌ្ឍសមត្ថភាព ខេត្តរតនគិរី

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់