រាជរដ្ឋាភិបាល​ចេញ​សារាចរ​ស្តីពី​វិធានការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ផ្ដាសាយ​បក្សី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ បានចេញសារាចរស្តីពីវិធានការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្ដាសាយបក្សី…

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៣ បានចេញសារាចរស្តីពីវិធានការត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្ដាសាយបក្សី។ យោងតាមសារាចរនេះបានអោយដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ជំងឺផ្ដាសាយបក្សីនៅតែកំពុងបន្តកើតមានឡើងនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់និងពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជា ក្នុងរយៈពេលពីរបីខែដើមឆ្នាំ២០១៣ នេះ ជំងឺផ្តាសាយបក្សី H5N1 បានផ្ទុះ និងចម្លងទៅមនុស្សចំនួន៩នាក់ ក្នុងនោះមនុស្សបានស្លាប់ចំនួន៨នាក់ ហើយគិតតាំងពីឆ្នាំ២០០៥ មក មានមនុស្សឈឺចំនួន៣០នាក់ និងស្លាប់ចំនួន២៧នាក់ ដោយសារជំងឺនេះ… សូមចុចត្រង់នេះដើម្បីទាញយកសារាចរនេះ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់