រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា​ស្ដីពី​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​កាប់ ការ​ដឹកជញ្ជូន ការ​ប្រមូល ការ​ស្តុក​ទុក និង​ការ​នាំចេញ​ឈើ​ក្រញូង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានចេញបទបញ្ជាស្ដីពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើក្រញូង…

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៣ បានចេញបទបញ្ជាស្ដីពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើក្រញូង។ យោងតាមបទបញ្ជានេះបានអោយដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានចលនាកាប់បំផ្លាញឈើក្រញូង ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការជួញដូរឈើក្រញូងក្នុងស្រុកយ៉ាងអនាធិបតេយ្យ។ ទន្ទឹមនេះ ប្រជាជនកម្ពុជាមួយចំនួនក៏ត្រូវបានពួកឈ្មួញក្នុងប្រទេស និងក្រៅប្រទេសរៀបចំខ្សែបណ្ដាញធ្វើការអូសទាញ បោកបញ្ឆោតអោយឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសជិតខាងដើម្បីកាប់ ឬប្រមូលជញ្ជូនឈើក្រញូង ដែលត្រូវបានកាប់រួចជាស្រេច ជាហេតុធ្វើអោយប្រជាពលរដ្ឋមួយចំនួនត្រូវអាជ្ញាធរប្រទេសជិតខាងខ្លះចាប់ខ្លួនយកទៅផ្ដន្ទាទោស និងមួយចំនួនទៀតត្រូវទទួលរងការបាញ់សម្លាប់ និងរងរបួសជាបន្តបន្ទាប់… សូមអានបទបញ្ជានេះ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់