ភាព​ជោជ័យ​ស្ថិត​នៅ​ជានិរន្ត​អាស្រ័យ​លើ​ការ​ខិតខំ​ព្យាយាម​មាន​ភាព​ស្មោះត្រង់​មាន​តម្លាភាព​គណនេយ្យភាព​និង​សាមគ្គី​ភាព​

ប៉ៃលិន៖ សហគមន៏អភិវឌ្ឍន៏កសិកម្មចំរុះស្ទឹងកាច់ជឿនលឿន ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៩ ស្របតាមព្រះរាជ ក្រឹត្យ លេខសន/រកត/០៧០១/២៣៤ ចុះថ្ងៃទី១៦ខែកក្កដាឆ្នាំ ២០០១ ស្តីពីការបង្កើត…

ប៉ៃលិន៖ សហគមន៏អភិវឌ្ឍន៏កសិកម្មចំរុះស្ទឹងកាច់ជឿនលឿន ស្ថិតនៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៩ ស្របតាមព្រះរាជ ក្រឹត្យ លេខសន/រកត/០៧០១/២៣៤ ចុះថ្ងៃទី១៦ខែកក្កដាឆ្នាំ ២០០១ ស្តីពីការបង្កើត និងការប្រព្រឹត្តទៅនៃសហគមន៏អភិវឌ្ឍន៏កសិកម្ម សហភាពសហគមន៏អភិវឌ្ឍន៏កសិកម្ម និងបុរេសហគមន៏អភិវឌ្ឍន៏កសិកម្មដែលមានការជួយគាំទ្រទាំងបច្ចេកទេសនិងធនធានហិរញ្ញវត្ថុពីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តប៉ៃលិនក្រោមគម្រោងអភិវឌ្ឍន៏កសិកម្មក្នុងតំបន់រងគ្រោះដោយសារមីននៅកម្ពុជា(ADMAC)(CIDA KH/32206)។

អ្នកស្រីឃុន ធឿន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៏បានឲ្យដឹងថា៖ភាពជោគជ័យរបស់សហគមន៏មកទល់ពេលនេះគឺដោយសារការខិតខំប្រឹងប្រែងការប្តេជ្ញាចិត្តភាពស្មោះត្រង់មានតម្លាភាពមានគណនេយ្យភាពរវាងក្រុមប្រឹក្សាភិបាលគណៈកម្មការត្រួតពិនិត្យនិងសមាជិកទាំងអស់។ដោយសារមូលហេតុនេះហើយដែលធ្វើឲ្យមានការជឿជាក់ដល់ប្រជាពលរដ្ឋដែលនាំឲ្យពួកគេតែងតែសុំចូលជាសមាជិកនិងដាក់ភាគហ៊ុនបន្ថែមកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដូចមានបង្ហាញក្នុងតារាងខាងក្រោមនេះ៖

 

បរិយាយ

2009

2010

2011

2012

ចំនួនសមាជិកសរុប

209

325

325

354

ទុនចាប់ផ្តើម(រៀល)

58,425,000

132,026,300

161,273,300

195,351,800

ទុនសរុបចុងឆ្នាំ(រៀល)

65,040,400

140,633,700

211,791,200

214,273,800

ភាគរយកើនឡើង

11 %

7%

31%

10%

 

AGRI-1ដោយសារសហគមន៏ទទួលបាននូវភាពជោគជ័យនេះហើយ ដែលនាំឲ្យអង្គការ/សមាគមន៏នានា បានយកចិត្តទុកដាក់ក្នុងជួយគាំទ្រក្នុងការបំពេញបន្ថែមក្នុងនោះ អង្គការពុទ្ធសាសនាដើម្បីអភវឌ្ឍន៏ដែលបានផ្តល់កុំព្យូទ័រមួយគ្រឿងសម្រាប់បំរើកិច្ចការសហគមន៏។ក្រៅពីនេះ សហគមន៏តែតែងបានទទួលប្រតិភូពីបណ្តាខេត្តនានាមកធ្វើទស្សនកិច្ចសិក្សាដក ស្រង់ពិសោធន៏ជាបន្តបន្ទាប់។ ជាក់ស្តែងថ្មីៗនេះប្រតិភូក្រុមការងារបច្ចេកទេសទីប្រឹក្សានិងតំណាងសហគមន៏នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច(LASED) មកពីខេត្ត កំពង់ចាមក្រចេះនិងកំពង់ធំដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសារ៉េតបូរាមី នាយកគម្រោងLASEDនិងឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោងLASEDបានមកធ្វើទស្សនៈកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៏លើការគ្រប់គ្រង ការផ្សព្វផ្សាយនិងទំនាក់ទំនងទីផ្សារ។ល។ការបង្កើតសហគមន៏នេះផ្តល់ប្រយោជន៏សំខាន់សម្រាប់កសិករដែលមិនមានទុនគ្រប់គ្រាន់សម្រាប់ប្រកបរបរកសិកម្ម ពួកគេអាចមានលទ្ធភាពប្រើប្រាស់មូលនិធិរបស់សហគមន៏តាមរយៈកម្ចីដោយមានអត្រាការប្រាក់ទាប។យើងសង្កេតឃើញថា ទាំងក្រុមប្រឹក្សា គណកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៏ ខិតខំធ្វើការនិងសហការគ្នាទៅវិញទៅមកដើម្បីឲ្យសហគមន៏របស់ពួកគេមានការរីកចំរើន ស្របទៅតាមទស្សនៈរួមមួយគឺ ៖“ ម្នាក់ៗដើម្បីទាំងអស់គ្នាទាំងអស់គ្នាគឺដើម្បីម្នាក់”

AGRI-2សហគមន៏អភិវឌ្ឍន៏កសិកម្មចំរុះស្ទឹងកាច់ជឿនលឿន គឺជាសហគមន៏មួយក្នុងចំណោមសហគមន៏សរុបចំនួន៣៦ទូទាំងខេត្តប៉ៃលិនដែលបានរៀបចំបង្កើតនិងគាំទ្រមូលនិធិដោយប្រភពនានា។ ក្នុងនោះមាន១) សហគមន៏ចំនួន០២បានរៀបចំបង្កើតឡើងដោយមន្ទីរកសិកម្មក្រោមការ ជួយគាំទ្រទាំងបច្ចេកទេសនិងមូលនិធិពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទក្នុងអំឡុងឆ្នាំ២០០៤មានថវិកាសរុប $2,740.00 និងក្នុងឆ្នាំ២០០៩និង២០១០ដែលមានការគាំទ្របន្ថែមពីគម្រោងអភិវឌ្ឍន៏កសិកម្មក្នុងតំបន់រងគ្រោះដោយសារមីននៅកម្ពុជា(ADMAC) (CIDA KH/32206)និងអង្គការCARE ២) សហគមន៏ចំនួន០១បានរៀបចំបង្កើតឡើងដោយមន្ទីរកសិកម្មដោយមានកិច្ចសហការនិងគាំទ្រមូលនិធិដោយអង្គការទស្សនៈពិភពលោក(Wold Vision) ក្នុងអំឡុងឆ្នាំ២០០៦ដែលមានថវិកាសរុប $31, 064.,75 ៣)សហគមន៏ចំនួន១៦បានរៀបចំបង្កើតឡើងដោយមន្ទីរកសិកម្មក្រោមគម្រោងអភិវឌ្ឍន៏កសិកម្មក្នុងតំបន់រងគ្រោះដោយសារមីននៅកម្ពុជា(ADMAC)(CIDAKH/32206)ក្នុងអំឡុងឆ្នាំ២០០៩ដែលមានថវិកាសរុប$217,374.42និង ៤)សហគមន៏ចំនួន១៧បានរៀបចំបង្កើតឡើងដោយមន្ទីរកសិកម្មដោយមានកិច្ចសហការនិងគាំទ្រមូលនិធិដោយអង្គការCAREក្នុងអំឡុងឆ្នាំ២០១០និង២០១១ដែលមានថវិកាសរុប$176,322.42។

តែទោះជាមានការរីកចំរើនក្នុងការបង្កើនទុននៅតាមសហគមន៏នីមួយៗក៏ដោយ ក៏សហគមន៏ទាំងអស់នោះនៅត្រូវការជួយគាំទ្រពីអ្នកពាក់ព័ន្ធដើម្បីជួយបង្ហាត់បង្ហាញពីរបៀបចុះកិច្ចបញ្ជីការតាមប្រព័ន្ធកុំព្យូទ័រសំដៅធានាបាននូវការគ្រប់គ្រងហិរញ្ញវត្ថុមួយច្បាស់លាស់។ការបង្ហាត់បង្ហាញនេះគួរត្រូវបានគិតគូរនិងរៀបចំនិងគ្រោងបន្ថែមដោយរដ្ឋបាលខេត្តតាមរយៈផែនការអនុវត្ត៣ឆ្នាំដំបូងនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សមាគមន៏អភិវឌ្ឍន៏កសិកម្មទាំ៣៦នេះមានសមាជិកសរុប៤,១០៥ក្នុនោះស្រីចំនួន២០៤៤នាក់។ផ្អែកតាមរបាយការណ៏ប្រចាំត្រីមាសទី១របស់មន្ទីរកសិកម្មបានបង្ហាញពីការកើនឡើងនូវទុនសរុបរបស់សហគមន៏នីមួយៗដូចមាននៅក្នុងតារាងខាក្រោម៖

សូមចុចត្រង់ដើម្បីទាញយកលទ្ធផលសង្ខេបនៃការរីកចម្រើនរបស់សមាគមន៍អភិវឌ្ឍន៍កសិកម្មនៅខេត្តប៉ៃលិន

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់