ប្រជុំលើកទី៤ លើ​សេចក្ដី​ព្រាង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ស្ដីពី​ការ​អភិវឌ្ឍ​សមត្ថភាព​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ(គ.ជ.អ.ប)

រាជធានី​ភ្នំពេញ ០៤ មករា ២០១៣៖ លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (...) កាលពីថ្ងៃទី០៣ ខែ​មករា ឆ្នាំ២០១៣ បាន​បើក​កិច្ច​ប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ស្ដីពី​ការ​អភិវឌ្ឍ​សមត្ថភាព​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​

ជាតិ​ (...) នៅ​សាល​ប្រជុំ​លេខាធិការដ្ឋាន គ...ប។

 

1កិច្ច​ប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​តំណាង​លេខាធិការដ្ឋាន​ គ...(អនុកម្មវិធីទី១ [ផអ៣] នៃ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ) ក្រសួងមហាផ្ទៃ ( អនុ​កម្មវិធី​ទី២​ [ផអ៣]) រដ្ឋលេខាធិការដ្ឋាន​មុខងារ​សាធារណៈ (អនុ​កម្មវិធីទី៣ [ផអ៣] ) ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (អនុ​កម្មវិធី​ទី៤ [ផអ៣] ) ក្រសួង​ផែនការ​ (​អនុកម្មវិធីទី៥[ផអ៣] ) សម្ព័ន្ធ​ភាព​ជាតិ​ឃុំ សង្កាត់ (អនុកម្មវិធីទី៦ [ផអ៣] ) និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​មាន​ចំនួន​សរុប​២៦នាក់ (ស្រ្តី៣រូប)

 

ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​ ដើម្បី​ផ្ដល់​ចំណេះដឹង និង​ការ​ណែនាំ​អំពី​ការអនុវត្ត​ការ​អភិវឌ្ឍ​សមត្ថភាព​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។ ក្របខ័ណ្ឌ​អភិវឌ្ឍ​សមត្ថភាព​ នឹង​ធានា​ឱ្យ​មាន​ការ​សម្របសម្រួល​ និង​ការ​តម្រឹម​នូវ​រាល់​សកម្មភាព​អភិវឌ្ឍ​សមត្ថភាព​នៅ​ក្រោម​ក្របខ័ណ្ឌ​ផអ៣ ព្រមទាំង​ធានា​ឱ្យ​មាន​សង្គតិភាព និង​ភាព​ស្របគ្នា​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ លំហូរ និង​វិធីសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព។

 

2ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សមត្ថភាព​នេះ​និង​ធ្វើការ​តម្រង់​ទិស​ដល់​រាល់​កិច្ច​អន្តរាគមន៍​អភិវឌ្ឍ​សមត្ថភាព​ទាំងអស់​ដែល​ត្រូវ​អនុវត្ត​ដោយ​អនុ​កម្មវិធី​នានា និង​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ និង​ដោយ​ទី​ភ្នាក់ងារ​អនុវត្ត​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្សេងៗ​ទៀត​ ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​ជា​ស្ថាប័ន​ទទួល​បន្ទុក​អភិបាលកិច្ច​និង​អភិវឌ្ឍ​មូលដ្ឋាន​អាច​អនុវត្ត​តួនាទី​ ភារកិច្ច​របស់​ខ្លួន​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។

 

ជំរើស៣នៃការបណ្តុះបណ្តាលការអភិវឌ្ឍសមត្ថភាពសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ បានស្នើរឡើងនូវជំរើស៣គឺៈ

. ការ​អភិវឌ្ឍ​សមត្ថភាព និង​ការ​គាំទ្រ​ដោយ​ផ្ទាល់ៈ គឺជា​ការ​អនុវត្ត​សកម្មភាព​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នក​ទទួល​បន្ទុក​អភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុម​គោលដៅ​ចុងក្រោយ​ដោយ​ផ្ទាល់​

. ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ការ​គាំទ្រ​ដោយ​ពាក់កណ្ដាល​ផ្ទាល់ៈ សម្រាប់​ប្រធានបទ​នៃ​ការ​បណ្ដុះបណ្ដាល​ ឬ​អភិវឌ្ឍ​សមត្ថភាព​មួយ​ចំនួន​អាច​អនុវត្ត​តាម​របៀប​នៃ​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ការ​គាំទ្រ​ពាក់​កណ្ដាល​ផ្ទាល់។ ការ​អនុវត្ត​តាម​របៀប​នេះ​ត្រូវ​បែងចែក​ផ្សេងគ្នា​រវាង​ក្រុមប្រឹក្សា​ គណៈ អភិបាល​រាជធានី ខេត្ត ក្រុមប្រឹក្សា គណៈ​អភិបាល​ក្រុង ស្រុក ខណ្ឌ និង​មន្ត្រី​បច្ចេកទេស​រាជធានី ខេត្ត និង​មន្ត្រី​បច្ចេកទេស​ក្រុង ស្រុក ខណ្ឌ និង​ក្រុមប្រឹក្សា​​ ឃុំ សង្កាត់។ លើស​ពី​នេះ​ទៀត​ ក្នុង​ករណី​មួយ​ចំនួន​អាច​ធ្វើការ​អភិវឌ្ឍ​សមត្ថភាព​ផ្សេងគ្នា​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នីមួយៗ​ផង​ដែរ។

. ការ​អភិវឌ្ឍ​សមត្ថភាព និង​ការ​គាំទ្រ​មិន​ផ្ទាល់ៈ​ សម្រាប់​ប្រធានបទ​នៃ​ការ​បណ្ដុះបណ្ដាល​ ឫ​អភិវឌ្ឍ​សមត្ថភាព​មួយ​ចំនួន​អាច​អនុវត្ត​តាមរបៀប​នៃ​ការ​អភិវឌ្ឍ​សមត្ថភាព និង​ការ​គាំទ្រ​ដោយ​មិន​ផ្ទាល់​ទាំងស្រុង។ ការ​អនុវត្ត​តាម​របៀប​នេះ​ត្រូវ​បែងចែក​ផ្សេងគ្នា​រវាង​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី ខេត្ត ក្រុមប្រឹក្សា គណៈ​អភិបាល​ក្រុង ស្រុក ខណ្ឌ និង​មន្ត្រី​បច្ចេកទេស​រាជធានី ខេត្ត និង​មន្ត្រី​បច្ចេកទេស​ក្រុង ស្រុក ខណ្ឌ។ ក្នុង​ករណី​ខ្លះ​ក៏​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្សេងគ្នា​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ផង​ដែរ។

 

ផែនការ​សកម្មភាព​នៃ​សេចក្ដី​ព្រាង​លើក​ទី​៤ បាន​បង្ហាញ​នូវ​កិច្ចការ​សំខាន់ៗ​ដែល​ត្រូវ​អនុវត្ត​រួមមាន​ដូច​ខាង​ក្រោម៖

. ផ្សព្វផ្សាយ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ស្ដីពី​ក្របខ័ណ្ឌ​អភិវឌ្ឍ​សមត្ថភាព​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

. រៀបចំ និង​បង្កើត​ក្រុម​គ្រប់គ្រង​ការ​អភិវឌ្ឍ​សមត្ថភាព​ថ្នាក់​ជាតិ

. រៀបចំ និង​បង្កើត​ក្រុម​អភិវឌ្ឍ​សមត្ថភាព​របស់​អនុ​កម្មវិធី

. ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត កែសម្រួល​សមាសភាព និង​តួនាទី ភារកិច្ច​ក្រុម​អភិវឌ្ឍ​សមត្ថភាព​រាជធានី ខេត្ត និង​បង្កើត​មន្ត្រី​ទទួល​បន្ទុក​អភិវឌ្ឍ​សមត្ថភាព​ថ្នាក់​ក្រុង ស្រុក ខណ្ឌ

. កែសម្រួល​សមាសភាព និង​តួនាទី ភារកិច្ច​ក្រុម​អភិវឌ្ឍ​សមត្ថភាព​រាជធានី ខេត្ត និង​បង្កើត​មន្ត្រី​ទទួល​បន្ទុក​អភិវឌ្ឍ​សមត្ថភាព​ថ្នាក់​ក្រុង ស្រុក ខណ្ឌ

. ផ្ដួចផ្ដើម​លើក​ជម្រើស​អំពី​ការ​បង្កើត​វិទ្យាស្ថាន​ជាតិ​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ

. បង្កើត​ប្រព័ន្ធ​ទិន្នន័យ​នៃ​ការ​អភិវឌ្ឍ​សមត្ថភាព

. អនុវត្ត​ការ​ផ្ទេរ​ចំណេះដឹង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់