បេសកកម្ម​ត្រួតពិនិត្យ​ការ​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គម​កិច្ច និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ (LASED)

ភ្នំពេញ ១ តុលា ២០១៣៖ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច

(LASED) បានផ្សព្វផ្សាយ និងពិភាក្សាលទ្ធផលការសិក្សាវាយតម្លៃរបស់ក្រុមបេសកកម្ម

ភ្នំពេញ ១ តុលា ២០១៣៖ ក្រុមការងារគម្រោងបែងចែកដី

ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)  បាន

ផ្សព្វផ្សាយនិងពិភាក្សាលទ្ធផលការសិក្សាវាយតម្លៃរបស់

ក្រុមបេសកកម្មធនាគារពិភពលោក នៅក្នុងកិច្ចប្រជុំកាល

ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ នៅសាលប្រជុំក្រសួង

រៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

 

កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម សារេត

មូរាមី នាយកគ្រប់គ្រងគម្រោង LASED ថ្នាក់ជាតិ  ឯកឧត្ដម

ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ

លោកស្រី ចំរើន មុតិតា ប្រធានក្រុមបេសកកម្ម និងជា

ប្រធានក្រុមការងារគម្រោង LASED របស់ធនាគារពិភពលោក

និងមានការចូលរួមពីក្រុមការងារបេសកកម្ម ប្រធានគម្រោង

LASED ថ្នាក់ខេត្តគោលដៅ និងអ្នកពាក់ព័ន្ធនានាដែលមានចំនួនសរុប៥៨នាក់ (ស្ត្រី១៥នាក់)។

 

កិច្ចប្រជុំនេះមានគោលបំណងបូកសរុបនូវលទ្ធផលបេសកកម្មដែលបានអនុវត្តពីថ្ងៃទី ១៦-៣០ ខែកញ្ញា ឆ្នាំ២០១៣ នៅទីតាំងរបស់គម្រោងLASED មានចំនួន១៤ទីតាំងក្នុងខេត្តចំនួនប្រាំមួយ រួមមានខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តក្រចេះ។

 

គ្រប់អ្នកចូលរួម ជាពិសេសដៃគូអភិវឌ្ឍន៍បានកោតសរសើរនូវការអនុវត្តគម្រោងប្រកបដោយលទ្ធផលល្អនិងធានាឈានទៅរកវឌ្ឍនភាពសេដ្ឋកិច្ច។

 

អង្គប្រជុំបានឯកភាពបង្កើតបានឯកសារជំនួយស្មារតីមួយជូនថ្នាក់ដឹកនាំក្រសួង ស្ថាប័នអនុវត្ត និងដៃគូអភិវឌ្ឍន៍ជាព័ត៌មាន និងបានព្រមព្រៀង

អនុវត្តបន្តនូវសកម្មភាពមួយចំនួនទៀត៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់