ជីវភាព ថ្មី​លើ​ដី​សម្បទាន​សង្គមកិច្ច

កំពង់ធំ ១៨ តុលា ២០១៣៖ លោក យឹម វណ្ណ អាយុ២១ឆ្នាំ និង ប្រពន្ធឈ្មោះ ហុច ចាន់ធួន អាយុ២២ឆ្នាំ ជាគ្រួសារមួយក្នុងចំណោមគ្រួសារក្រីក្រទាំង៤៧៩គ្រួសារដែលរស់នៅក្នុង ឃុំទីពោ តំបន់១ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលគម្រោងបានជ្រើសរើសដើម្បីផ្ដល់ដីលំនៅឋាន…

កំពង់ធំ ១៨ តុលា ២០១៣៖ លោក យឹម វណ្ណ អាយុ២១ឆ្នាំ និង ប្រពន្ធឈ្មោះ ហុច ចាន់ធួន អាយុ២២ឆ្នាំ ជាគ្រួសារមួយក្នុងចំណោម

គ្រួសារក្រីក្រទាំង៤៧៩គ្រួសារដែលរស់នៅក្នុង ឃុំទីពោ តំបន់១ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលគម្រោងបានជ្រើសរើសដើម្បីផ្ដល់ដី

លំនៅឋាន និងដីកសិកម្មតាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច (LASED) ដែលគាំទ្រមូលនិធិដោយធនាគារ

ពិភពលោកនិងអង្គការGIZ។ បច្ចុប្បន្ននេះគ្រួសាររបស់លោក វណ្ណ កំពុងរស់នៅលើឡូត៍ដីលំនៅឋានលេខ៣៧៧ ដែលមានទំហំ ៣០មx៤០ម

និងបង្កបង្កើនផលនៅលើដីកសិកម្មលេខ៣១៧ ទំហំ១,៥ហិកតា។

 

ដើម្បីបង្កើនជីវភាពរស់នៅគ្រួសារឱ្យកាន់តែប្រសើរ លោកយឹម វណ្ណ និងប្រពន្ធបានប្រកបមុខរបររួមផ្សំមួយទៀត គឺបើកតូបលក់ឥវ៉ាន់ចាប់

ហួយនៅមុខផ្ទះរបស់គាត់ដែលមានមុខទំនិញដូចជា៖ ត្រីងៀត ត្រីឆ្អើរ មី ប្រេង សណ្ដែក ខ្លាញ់ អំបិល ប៊ីចេង ស្ករ ស្ករគ្រាប់ នំ។ល។ សម្រាប់

តម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់។ 

អាជីវកម្មខ្នាតតូចរបស់គ្រួសាររបស់លោក វណ្ណ អាចជួយសម្រួលដល់គ្រួសារគាត់បានច្រើន ដោយសាររបរនេះ មានប្រជាពលរដ្ឋក្នុងភូមិទិញ

ច្រើន។ លោក វណ្ណ និយាយប្រាប់ដោយញញឹមថា៖ «ខ្ញុំសប្បាយចិត្តនឹងអ្វីដែលក្រុមគ្រួសារខ្ញុំទទួលបានពេលនេះខ្លាំងណាស់។ ឥឡូវនេះខ្ញុំ

មានជីវភាពធូរធារជាងមុន ដោយសារពេលនេះខ្ញុំមានចំណូលពី២ប្រភពផ្សេងគ្នា គឺចំណូលពីការលក់ដូរ និងចំណូលពីគម្រោង LASE ដែល

បានផ្ដល់ដីលំនៅឋាននិងដីកសិកម្មដល់គ្រួសារខ្ញុំ ។ នេះជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់គ្រួសារខ្ញុំ។»

 

មុនពេលបានទទួលដីសម្បទានពីគម្រោងLASED លោក យឹម វណ្ណ និងប្រពន្ធបានចាកចេញពីស្រុកកំណើតខេត្តកំពង់ធំ ទៅរកស៊ីនៅប្រទេស

ថៃអស់រយៈពេលជិត១ឆ្នាំ ដោយសារតែគ្មានដីសម្រាប់ធ្វើស្រែ និងគ្មានមុខរបរអ្វីរកស៊ីចិញ្ចឹមជីវិត។ លោក វណ្ណ ក៏បានប្រាប់ពីទុកលំបាកដែល

លោកនិងប្រពន្ធជួបប្រទះពេលធ្វើការនៅប្រទេសថៃថា គាត់ទទួលបានប្រាក់ចំណូលតិចតួចដែលគ្រប់គ្រាន់ត្រឹមតែសម្រាប់តែការហូបបាយ

ព្រឹកល្ងាចប៉ុណ្ណោះ។

 

ពេលសួរពីអារម្មណ៍បច្ចុប្បន្នរបស់លោក លោក វណ្ណមានទឹកមុខញញឹម ហើយនិយាយបញ្ជាក់ថា៖« នេះគឺជាភ័ព្វសំណាងរបស់ខ្ញុំមួយ ដែល

នៅឆ្នាំ២០១២ គ្រួសាររបស់ខ្ញុំបានទទួលដីសម្បទានសង្គមកិច្ចតាមរយៈការស្នើសុំនិងការជ្រើសរើសយ៉ាងសមស្របរបស់គម្រោង។ ខ្ញុំពិតជា

មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងមានការកោតសរសើរដល់ក្រុមការងារគម្រោង ក៏ដូចជារាជរដ្ឋាភិបាលដែលបានផ្ដល់ដីដល់

អ្នកក្រពិតប្រាកដដូចជាគ្រួសារខ្ញុំនេះ។»

 

អ្នកស្រីហុច ចាន់ធួន ដែលជាប្រពន្ធរបស់លោក វណ្ណ បានប្រាប់ពីមូលហេតុដែលអ្នកស្រី និងគ្រួសារឈប់ធ្វើការនៅប្រទេសថៃថា៖ «មូល

ហេតុដែលខ្ញុំវិលមកស្រុកវិញ ព្រោះដោយសារខ្ញុំមានដីលំនៅឋាន មានដីកសិកម្មចំនួន១.៥ហិកតា និងម្ដាយចាស់ជរាធ្វើស្រែមិនកើត។ លើស

ពីនេះទៅទៀត នៅប្រទេសថៃរកស៊ីពិបាកណាស់ ព្រោះមិនមែនជាប្រទេសយើង ពិបាកនិយាយភាសាគេ នៅទីនេះក្នុងមួយថ្ងៃខ្ញុំលក់បានប្រាក់ពី៧០.០០០រៀល ទៅ៨០.០០០រៀល»។ 

 

លោក យឹម វណ្ណ បាននិយាយបន្ថែមពីអ្វីដែលគ្រួសាររបស់លោកទទួលបានពីដីសម្បទានរបស់គម្រោងថា៖ «ក្រៅពីលក់ដូរក្នុងភូមិ ខ្ញុំធ្វើស្រែ

លើដីដែលគម្រោងបានចែកអោយ ដាំដំណាំបន្តិចបន្តួចដូចជាពោត ត្រកួន ដំឡូងនិងបន្លែបង្ការមួយចំនួននៅជុំវិញផ្ទះក៏ដូចជាបានចិញ្ចឹមមាន់

ដែលទទួលបានពីគម្រោងផងដែរ» ។ 

 

ឥឡូវនេះលោកវណ្ណ និងគ្រួសារគាត់ឈប់ធ្វើចំណាកស្រុកទៅក្រៅប្រទេសទៀតហើយ  ដោយបានខិតខំបង្កបង្កើនផលលើដីដែលគម្រោង

ដែលទទួលបាន។ មិនតែប៉ុណ្ណោះគ្រួសារមួយនេះបានជួយណែនាំដល់ប្រជាពលរដ្ឋផ្សេងៗទៀតកុំឱ្យធ្វើចំណាកស្រុកដោយសារវាបាន

ផ្ដល់ផលល្អជាចុងក្រោយនោះទេ។ លោកបានបញ្ជាក់បន្ថែមដោយប្រើពាក្យស្លោកខ្មែរមួយដែលពោលថា៖“ជួញជិតជាជាងជួញឆ្ងាយ”។

ដោយ៖ ក្រុមការងារគម្រោងLASED ខេត្តកំពង់ធំ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់