គម្រោង LASED ចុះចែកអំពូលពន្លឺព្រះអាទិត្យដល់ប្រជាពលរដ្ឋទទួលដី៣០០គ្រួសារ​នៅ​តំបន់​ដី​សម្បទាន​សង្គម​កិច្ច​ទីពោ​តំបន់២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ

កំពង់ធំ ២៤ មិថុនា ២០១៣៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) បានធើ្វការចែកសំភារៈអំពូលប្រើពន្លឺព្រះអាទិត្យដល់អ្នកទទួលដីថ្មីចំនួន ៣០០គ្រួសារ នៅដីតំបន់ដីសម្បទានសង្គមកិច្ចទីពោ តំបន់២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ…

កំពង់ធំ ២៤ មិថុនា ២០១៣៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) បានធើ្វការចែកសំភារៈអំពូលប្រើពន្លឺព្រះអាទិត្យដល់អ្នកទទួលដីថ្មីចំនួន ៣០០គ្រួសារ នៅដីតំបន់ដីសម្បទានសង្គមកិច្ចទីពោ តំបន់២ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម  អ៊ុត សំអន អភិបាលខេត្តកំពង់ធំ      ឯកឧត្តមបណ្ឌិត សារេត បូរាមី នាយកគម្រោង LASED ថ្នាក់ជាតិនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់  ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិនៃក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក  លោក លី គឹមពាវ ប្រធានគម្រោង LASED ថ្នាក់ខេត្ត  និងមានការចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំខេត្ត   តំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត   ក្រុមការងារថ្នាក់ស្រុក  ឃុំ   តំណាងអង្គការ GIZ  និងប្រជាពលរដ្ឋសរុបចំនួន២៩៧គ្រួសារ។

  

សំភារៈប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារ  ដោយក្នុងមួយគ្រួសារទទួលបានអំពូលពន្លឺព្រះអាទិត្យមួយកំប្លេ រួមមានអំពូលភ្លើងមួយ ថ្មសាកមួយ និងផ្ទាំងពន្លឺ ព្រះអាទិត្យមួយ។

បន្ទាប់ពីការរាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពសំខាន់ៗរបស់គម្រោងដោយលោក លី គឹមពាវ  ប្រធានគម្រោង LASED ថ្នាក់ខេត្តរួចមក  ឯកឧត្តម ជាម ប៉េអា ប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ បានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រើប្រាស់នូវអំណោយដ៏ថ្លៃថ្លានេះ ដើម្បីសម្រួលដល់ការរស់នៅ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង៣០០គ្រួសារ។

ឯកឧត្តមបានបញ្ជាក់បន្ថែមផងដែរនូវរាល់សមិទ្ធផលទាំងនេះកើតឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ ជាពិសេសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល  ហើយសូមអោយគ្រប់មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមថែរក្សាការពារដើម្បីរក្សាបាននូវនិរន្តរភាពគង់វង្សយូរអង្វែង ដល់កូនចៅជំនាន់ក្រោយ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត សារេត បូរាមី នាយកគម្រោង LASED ថ្នាក់ជាតិ ក៏បានគូសបញ្ជាក់បន្ថែមនូវសារៈសំខាន់ក្នុងការផ្តល់នូវសំភារៈប្រើប្រាស់នេះ សូមអោយប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា ហើយសំភារៈទាំងនេះគឺធានារយៈពេល១ឆ្នាំ និងអាយុកាលប្រើប្រាស់រហូតដល់២០ឆ្នាំ ។ ដូចនេះ នៅពេលខូចក្នុងរយៈពេលធានានេះត្រូវជូនដំណឹងមកក្រុមការងារដើម្បីធ្វើការជួសជុលឡើងវិញ។

ឯកឧត្តមបានលើកឡើងផងដែរថា គម្រោងបានធ្វើការអភិវឌ្ឍនូវសមិទ្ធផលនានាជាច្រើន ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ សាលារៀន  ប៉ុស្តិ៍សុខភាព  អគារសហគមន៍។ល។ ដែលសមិទ្ធផលទាំងនេះបានជួយសម្រួលដល់ការរស់នៅ និងជីវភាពរបស់បងប្អូនក្នុងតំបន់ដីសម្បទានសង្គមកិច្ចយើង និងបន្ថែមពីនេះយើងក៏បានទទួលនូវអំពូលព្រះអាទិត្យផងដែរ  ហើយសូមអោយបងប្អូនប្រើប្រាស់ដីដែលបានចែកជូន ប្រែក្លាយជាការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារអោយបានរីកចំរើនគ្រប់ៗគ្នា។

ឯកឧត្តម  អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានមតិសំណេះ

សំណាល និងផ្តល់នូវអនុសាសន៍សំខាន់ៗលើការរស់នៅ និង

ប្រើប្រាស់ដីដែលគម្រោងបានធ្វើការចែកជូនដល់ប្រជាពលរដ្ឋ

អោយបានសមស្របដើម្បីឈានទទួលបានប័ណ្ណកម្មសិទ្ធិនៅ

ពេលខាងមុខនេះ។ ឯកឧត្តមក៏បានលើកឡើងបន្ថែមថា រាជរដ្ឋា

ភិបាលបានខិតខំយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងបែង

ចែកដីសម្បទានសង្គមកិច្ច ដែលបានជួបប្រទះនូវឧបសគ្គជា

ច្រើន ហើយបានខិតខំដោះស្រាយ រហូតបានលទ្ធផលជាផ្លែផ្កា

ដូចថ្ងៃនេះ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋយើងខិតខំបន្តរក្សា

នូវនិរន្តរភាព និងការប្រើប្រាស់ដី ទាំងនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ដើម្បីឆ្លើយតបនឹងការខិតខំអស់ពីកំលាំងកាយចិត្តរបស់ក្រុមការងារគម្រោងយើង និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋមានការសប្បាយរីករាយក្រៃលែង ម្នាក់ៗសំដែងនូវទឹកមុខញញឹមប្រកបដោយក្តីសង្ឃឹម និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត និងម្ចាស់ជំនួយដែលបានយកចិត្តទុកដាក់ និងរួមសហកាកៀរគរធនធាន និងបានផ្តល់នូវអំណោយ ដ៏ថ្លៃថ្លានៅថ្ងៃនេះដែលប្រជាជនកំពុងជួប ប្រទះនូវភាពខ្វះខាត ហើយអំណោយជាសំភារៈនេះអាចផ្តល់លទ្ធភាពដល់ប្រជាជនប្រើប្រាស់ជាលក្ខណៈ គ្រួសារបានរយៈពេលជាច្រើនឆ្នាំ ដែលធ្វើអោយពូកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលតាំងទីលំនៅនិងប្រកបរបរចិញ្ចឹមជីវិតក្នុងតំបន់ថ្មី ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនក្នុងរូបភាពជាដីសម្បទានសង្គមកិច្ច និងសូមប្តេជ្ញាចិត្តក្នុងការអនុវត្តតាមគោលការណែនាំរបស់គម្រោងក្នុងការប្រើប្រាស់ដីរហូតទទួលបាននូវជោគជ័យ ក្នុងការរស់នៅលើទឹកដីថ្មីដ៏ថ្លៃថ្លានេះ។

បន្ទាប់ពីបានសំណេះសំណាលនិងចែកជូនជានិមិត្តរូបនូវអំពូលប្រើពន្លឺអាទិត្យដល់ប្រជាជនរួចមក ឯកឧត្តមថ្នាក់ដឹកនាំថ្នាក់ជាតិ  និង ថ្នាក់ខេត្ត បានចុះជួបសួរសុខទុកដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចនៅក្នុងឃុំទីពោ៕ រៀបចំដោយៈ ក្រុមការងារគម្រោង LASED នៃលេខាធិការដ្ឋាន គ.ជ.អ.ប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់